រដ្ឋផ្លរីដា៖ នេះបើយោងតាមរបាយការណ៍របស់អ្នកពិនិត្យសុខភាពរដ្ឋផ្លរីដាបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ប្រាប់ឲ្យដឹងថា កីឡាករអាកាសដ៏ល្បីល្បាញ Hulk Hogan បានស្លាប់ ដោយសារគាំងបេះដូងកាលពីសប្តាហ៍មុន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
របាយការណ៍ពី District Six Medical Examiner បាននិយាយថា លោក Hogan ដែលមានឈ្មោះពិតថា Terry Bollea ពីមុនមានជំងឺមហារីកឈាម និងជំងឺបេះដូង Atrial Fibrillation ដែលជាចង្វាក់បេះដូងមិនទៀងទាត់។
ប៉ូលីសបាននិយាយថា លោក Hogan អាយុ ៧១ ឆ្នាំត្រូវបានគេប្រកាសថា បានស្លាប់នៅមន្ទីរពេទ្យតិចជាង ៩០ នាទី បន្ទាប់ពីក្រុមគ្រូពេទ្យបានមកដល់ផ្ទះរបស់លោកនៅ Clearwater រដ្ឋ Florida ដើម្បីឆ្លើយតបនឹងការហៅទូរស័ព្ទអំពីការគាំងបេះដូងនៅព្រឹកថ្ងៃទី ២៤ ខែកក្កដា៕
