ភ្នំពេញ៖ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាបានមានប្រសាសន៍ថា ដោយទទួលបានគោលការណ៍ អនុញ្ញាតពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានកីឡាមួយក្រុម ដែលមានទៅជួបសម្តែងការគួរសម ជាមួយនឹងអគ្គលេខាធិការដ្ឋាន អាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ដើម្បីពិភាក្សាការងារមួយចំនួននៅទីនោះ ។
លោក ប៉ុន សុខ អគ្គនាយកតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកក្នុងឱកាសលោកដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានកីឡានាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នាអាកាសយន្តភ្នំពេញអន្តរជាតិ ។

លោកបានបន្តថា ការជួបពិភាក្សាការងារផ្តោតលើកិច្ចប្រជុំ ឧត្តមមន្រ្តីកីឡាអាស៊ានឆ្នាំ២០២៦ នៅកម្ពុជា និងកិច្ចប្រជុំរដ្ឋនមន្រ្តីកីឡាអាស៊ានឆ្នាំ២០២៧ នាពេលខាងមុខនេះ ឲ្យបានល្អប្រសើរ និងជោគជ័យ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអនុញ្ញាតឲ្យលោកបានដឹកនាំជួបសម្តែងការគួរសម និងពិភាក្សាការងារនេះ៕
ដោយ៖លី ភីលីព

