កីឡា

Liverpool បរាជ័យ២ដង សុំចរចាទិញ Marc Guehi ពី Crystal Palace

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Crystal Palace ត្រូវបានគេរាយការណ៍ថា បាបដិសេធសំណើរចំនួន២ដង រួចមកហើយជាមួយនឹងក្លឹប Liverpool នូវកីឡាករ Marc Guehi។

បន្ទាប់ពីបានចំណាយ លុយយ៉ាងច្រើន មួយរយៈចុងក្រោយនេះរួចមកហើយ ប៉ុន្តែ Liverpool នៅតែបន្តផែនការ ក្នុងការចំណាយ ជាច្រើនបន្ថែមទៀតជាមួយនឹងកីឡាករចំណូលថ្មី នៅរដូវក្តៅនេះ។

កីឡាករអង់គ្លេសរូបនេះ មិនមានបំណងចង់បង្កបញ្ហាជាមួយនឹងក្លឹប Crystal Palace ឡើយទោះបីជាមានបំណង ចង់ចាកចេញពីក្លឹបក្តី។ជាលទ្ធផល Crystal Palace បានបដិសេធសំណើររបស់ Liverpool ចំនួន២ដងរួចទៅហើយ។

គួរឲ្យដឹងដែរថា Spurs ក៏មានបំណងចង់សុំទាក់ទង ​ជាមួយនឹងកីឡាករវ័យ ២៥ឆ្នាំរូបនេះផងដែរ ខណៈដែលកុងត្រារបស់កីឡាករ Guehi បានឈានចូលមកដល់រយៈពេល១២ខែ ចុងក្រោយទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top