កីឡា

Al Hilal ប្រឈមមុខ មិនឲ្យចូលរួមការ ប្រកួតពានរង្វាន់ Saudi Super Cup 2026-27

VN Express

អារ៉ាប៊ីសាអូឌីត ៖ គណៈកម្មាធិការវិន័យ និងក្រមសីលធម៌របស់សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (SAFF) បាននិយាយកាលពីថ្ងៃអង្គារថា Al Hilal នឹងត្រូវបានហាមឃាត់ ពីការប្រកួតពានរង្វាន់ Saudi Super Cup 2026-27 ប្រសិនបើពួកគេមានលក្ខណៈគ្រប់គ្រាន់ បន្ទាប់ពីការដកខ្លួនចេញ ពីការប្រកួតក្រុមចំនួន ៤ ក្នុងរដូវកាលនេះ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ការសម្រេចចិត្តនេះបានកើតឡើង បន្ទាប់ពី Al Hilal បានដកខ្លួនចេញពីពានរង្វាន់ Super Cup ដែលគ្រោងនឹងលេងចាប់ពីថ្ងៃទី ១៩-២៣ ខែសីហា ក្នុងទីក្រុងហុងកុង ដោយលើកឡើងពីភាពអស់កម្លាំងរបស់កីឡាករ បន្ទាប់ពីយុទ្ធនាការ Club World Cup របស់ពួកគេ។ ពួកគេបានចាញ់ក្រុម Fluminense  លទ្ធផល ២-១ ក្នុងការប្រកួតវគ្គ ១/៤ផ្តាច់ព្រ័ត្រកាលពីថ្ងៃទី ៤ ខែកក្កដា ។

គណៈកម្មាធិការវិន័យ និងក្រមសីលធម៌បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា Al Hilal បានបដិសេធមិនចូលរួមក្នុងការប្រកួត Saudi Super Cup សម្រាប់រដូវកាល ២០២៥ -២០២៦ បន្ទាប់ពីកាលវិភាគផ្លូវការសម្រាប់ការប្រកួតត្រូវបានចេញ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ជាលទ្ធផល គណៈកម្មាធិការបានសម្រេចថា Al Hilal បានបំពានលើមាត្រា (៥៩-៣) នៃបទប្បញ្ញត្តិវិន័យ និងក្រមសីលធម៌ ហើយ បានពិន័យក្លឹប ចំនួន ១៣៣ ,០០០ដុល្លារអាមេរិកឲ្យទៅ SAFF ។ បន្ថែមពីលើការផាកពិន័យ ក្លឹបត្រូវបានហាមឃាត់ មិនឲ្យចូលរួមក្នុង ការប្រកួត Super Cup 2026-27 និងដកហូតពានរង្វាន់ហិរញ្ញវត្ថុណាមួយ ដែលបានបម្រុងទុកសម្រាប់ការប្រកួតរដូវកាលនេះ ។

គណៈកម្មាធិការបាននិយាយថា ការសម្រេចនេះត្រូវប្តឹងឧទ្ធរណ៍។ ខណៈAl Hilal ត្រូវបានស្នើសុំការអត្ថាធិប្បាយ។ ពួកគេបានឈ្នះពាន Super Cup ដោយបានផ្តួលក្រុម Al Nassr កាលពីរដូវកាលមុន សម្រាប់ជើងឯកជាលើកទី៥។

Saudi Super Cup ត្រូវបានប្រកួតប្រជែងដោយអ្នកឈ្នះ និងជើងឯករងនៃ King’s Cup និង Saudi Pro League ។ Al Hilal បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងPro League  2024-25 តាមពីក្រោយក្រុម Al-Ittihad។

Al Hilal នឹងត្រូវជួបក្រុមជើងឯករង King’s Cup Al Qadsiah ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Super Cup នៅថ្ងៃទី ២០ ខែសីហានោះ ត្រូវបានជំនួសដោយ Al Ahli ដែលជាម្ចាស់ជើងឯក AFC Champions League ។ ចាប់តាំងពី Al-Ittihad បានឈ្នះពានរង្វាន់ Pro League និង King’s Cup កន្លែង Super Cup បន្ថែមត្រូវបានផ្តល់ទៅឲ្យ Al Nassr ជាក្រុមចំណាត់ថ្នាក់លេខ ៣ ក្នុងលីក ដែលពួកគេត្រូវប៉ះគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៩ ខែសីហា៕

Most Popular

To Top