អាំមរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ឆ្នើមកូរ៉េខាងត្បូង Son Heung-min កំពុងធ្វើដំណើរទៅកាន់អាមេរិក កាលពីថ្ងៃអង្គារ ដើម្បីចូលរួមជាមួយក្រុម Los Angeles FC ជាផ្លូវការ ដែលជាការចុះហត្ថលេខាបំបែកកំណត់ត្រាសម្រាប់ Major League Soccer ត្រូវបានគេរំពឹងថា នឹងប្រកាសនៅថ្ងៃខាងមុខនេះ។
វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីការចុះហត្ថលេខាលើប័ណ្ណសរសើរ សម្រាប់អ្នកគាំទ្រ នៅអាកាសយានដ្ឋានអន្តរជាតិ Incheon ទីក្រុងសេអ៊ូល មុនពេលលោកឡើង យន្តហោះទៅកាន់ទីក្រុង Los Angeles ។
កាសែត Athletic និង Give Me Sport បានរាយការណ៍កាលពីថ្ងៃអង្គារថា LAFC កំពុងបង់ថ្លៃផ្ទេរប្រហែល ២៦.៥ ទៅ ២៧ លានដុល្លារ ដើម្បីទទួលបានកីឡាករ Son ដោយបំបែកកំណត់ត្រា MLS បច្ចុប្បន្នចំនួន ២២ លានដុល្លារដែល Atlanta United បានចំណាយសម្រាប់ Emmanuel Latte Lath កាលពីរដូវកាលមុន។
កីឡាករ Son វ័យ ៣ ឆ្នាំបានប្រកាស កាលពីចុងសប្តាហ៍ថា លោកមានគម្រោងចាកចេញពី Tottenham Hotspur ដោយនិយាយថា លោកសម្រេចបានអ្វីគ្រប់យ៉ាង ដែលគាត់អាចធ្វើបានជាមួយក្លឹប North London ហើយលោកចាប់អារម្មណ៍ នឹងការប្រកួតប្រជែងថ្មី។
កីឡាករ Son ស៊ុតបញ្ចូលទីបាន ១៧២ គ្រាប់សម្រាប់ការលេងនៅ Tottenham នៅគ្រប់ការប្រកួតទាំងអស់ ដោយ ១២៧ប្រកួតក្នុង Premier League ។ ជាប្រធានក្រុម លោកបានជួយក្រុម Spurs ឈ្នះពានរង្វាន់ Europa League 2025 សម្រាប់ពានរង្វាន់ធំដំបូងនៃអាជីពរបស់លោក។
កីឡាករ Son ក៏បានស៊ុតបញ្ចូលទី បាន ៥១ គ្រាប់ក្នុង ១៣៤ ប្រកួតសម្រាប់កូរ៉េខាងត្បូង ដែលជាអ្នកស៊ុតបញ្ចូលទីនាំមុខគេ ទីពីររបស់ប្រទេសនេះគ្រប់ពេលវេលា ។ កីឡាករ Son បានលេងក្នុង World Cup ៣ លើកកន្លងមក៕
