កីឡា

Real Madrid ប្រកាសចុះកុងត្រាថ្មីជាមួយនឹងតារាវ័យក្មេងម្ចាស់ពាន Club World Cup

afp

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាតារាវ័យក្មេង Gonzalo Garci បានសម្រេចចិត្តចុះកុងត្រាថ្មីបន្ថែមជាមួយនឹងក្លឹប Real Madrid ដែលនឹងអាចអូសបន្លាយដល់ឆ្នាំ២០៣០។

ការប្រកាសដែលត្រូវបានធ្វើឡើងដោយ Real Madrid ដោយក្នុងនោះគេមើលឃើញថាធ្វើឡើងនៅក្រោយពេលលេចឬដំណឹងថាកីឡាករវ័យ២១ឆ្នាំរូបនេះមានបំណងចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។

គួរឲ្យដឹងដែរថាគ្រូបង្វឹកលោក Xabi Alonso គឺជាបុគ្គលដែលស្ថិតនៅចំណុចសំខាន់ក្នុងការចរចាកុងត្រាថ្មីហើយជឿជាក់ថាគាត់ក៏នឹងអាចក្លាយទៅជាជម្រើស១១នាក់ដំបូងសម្រាប់ត្រៀមរដូវកាលថ្មីនេះទៀតផង។

គួរឲ្យដឹងដែរថាមកទល់បច្ចុប្បន្ន Garcia បានបង្ហាញខ្លួនបានត្រឹមតែ១២ដងប៉ុណ្ណោះសម្រាប់ឈុតធំរបស់ក្លឹប Real Madrid ដែលមានន័យថាគាត់ត្រូវតែប្រកួតប្រជែងជាមួយនឹងកីឡាករធំៗផ្សេងៗទៀតដូចជា Kylian Mbappe និង Endrick៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top