កីឡា

ទីបំផុត Cristiano Ronaldo បានស្នើរសុំមិត្តស្រីនាង Georgina Rodriguez រៀបការជាមួយចិញ្ចៀនពេជ្រទំហំ១០-១៥ ការ៉ាត់

ទីក្រុង Madrid ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Georgina Rodriguez មានមោទនភាពបានបង្ហាញពីការភ្ជាប់ពាក្យ របស់នាងជាមួយកំពូល កីឡាករបាល់ទាត់ព័រទុយហ្គាល់ Cristiano Ronaldo ជាមួយនឹងចិញ្ចៀនពេជ្រដ៏ធំកាលពីថ្ងៃអង្គារ ដោយសរសេរពីភាពដ៏រីករាយ ចំពោះទំនាក់ទំនងរយៈពេល ៩ ឆ្នាំរបស់ពួកគេ។

នាង Georgina បានចែករម្លែករូបថតមួយ សន្លឹកពាក់ចិញ្ចៀនពេជ្រដ៏ធំ ដោយដាក់ស្លាកគណនីរបស់លោក Ronaldo ជាមួយពាក្យថា “បាទ ខ្ញុំធ្វើហើយក្នុងរឿងនេះ និងក្នុងជីវិតទាំងអស់របស់ខ្ញុំ។ ការបង្ហោះរបស់នាងបាន សាយភាយយ៉ាងឆាប់រហ័ស ដោយទទួលបានទស្សនាជាង ១.៥ លានដងក្នុងរយៈពេលត្រឹមតែ ៤០ នាទីប៉ុណ្ណោះ។ អ្នកគាំទ្របានចូលរួមបញ្ចេញ មតិដោយសារអបអរសាទរ និងជូនពរគូស្នេហ៍មួយគូនេះ។

នេះបើយោងតាម Marca បាននិយាយថា ចិញ្ចៀននេះត្រូវបានប៉ាន់ប្រមាណ ដោយអ្នកជំនាញគ្រឿង អលង្ការមានតម្លៃជាងមួយលានដុល្លារ ហើយទំនងជាលើសពី ១០-១៥ ការ៉ាត់។

លោក Ronaldo និងលោក Georgina បានជួបគ្នា ដំបូងនៅហាង Gucci ក្នុងទីក្រុង Madrid ជាកន្លែងដែលនាងធ្វើការ ជាអ្នកលក់។ Ronaldo បានទៅលេង ហាងមួយថ្ងៃ ហើយអ្នកទាំងពីរបានសន្ទនាគ្នាយ៉ាងខ្លី។ ពួកគេបានភ្ជាប់ទំនាក់ទំនងឡើងវិញ នៅព្រឹត្តិការណ៍ក្រោយៗទៀត សម្រាប់ម៉ាកសម្លៀកបំពាក់មួយផ្សេងទៀត ជាការចាប់ផ្តើមនៃទំនាក់ទំនងរយៈពេល៩ឆ្នាំ។

ស្នេហារបស់ពួកគេបានក្លាយជា សាធារណៈ នៅចុងឆ្នាំ២០១៦ នៅពេលពួកគេត្រូវបានគេប្រទះ ឃើញរួមគ្នានៅDisneyland Paris ។ ចាប់តាំងពីពេលនោះមក នាង Georgina បាននៅក្បែរខាងលោក Ronaldo ដោយជួយគាត់ទាំងក្នុងអាជីព និងជីវិតផ្ទាល់ខ្លួន។

នាង Georgina មានកូន ២ នាក់ជាមួយលោក Ronaldo គឺ Alana Martina កើតឆ្នាំ ២០១៧ និងកូនភ្លោះរួមទាំង Bella Esmeralda កើតនៅឆ្នាំ ២០២២ ។ ជាអកុសល ប្អូនប្រុសភ្លោះរបស់ Bella បានទទួលមរណភាពភ្លាមៗបន្ទាប់ពីកំណើត៕

Most Popular

To Top