The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករអ្នកចាំទី Gianluigi Donnarumma សញ្ជាតិអ៊ីតាលីបានបញ្ជាក់ហើយថា ខ្លួននឹង មិននៅបន្តលេងជាមួយនឹង PSG ទៀតឡើយរដូវកាលនេះ។
កីឡាកររូបនេះថែមទាំងបញ្ជាក់ អំពីមូលហេតុថា គ្រូបង្វឹកបច្ចុប្បន្នលោក Luis Enrique គឺជាបុគ្គលដែលទទួលខុសត្រូវ និងជាមូលហេតុដែលនាំឲ្យមានការ សម្រេចចិត្តបែបនេះ។
យ៉ាងណាក្តីកីឡាករបញ្ជាក់ហើយថា គោលដៅបន្ទាប់របស់ខ្លួនអាច ជាលីគកំពូលរបស់អង់គ្លេស ដែលក្នុងនោះគឺក្កលឹបមេឃខៀវ Man City ជាគោលដៅអទិភាព ជាងគេបំផុត៕
ប្រែសម្រួល៖ស៊ុនលី
