កីឡា

Real Madrid សម្លឹងឃើញកីឡាករម្នាក់នៅ Aston Villa ដែលសមត្ថភាព អាចស្រដៀងនឹង Toni Kroos

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Real Madrid ត្រូវបានគេណែនាំឲ្យ គួរតែពិចារណាទៅលើកីឡាករ Youri Tielemans ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Aston Villa។

កីឡាករ Tielemans បានអភិវឌ្ឍ ខ្លួនក្លាយជាកីឡាករ ដ៏អស្ចារ្យម្នាក់នៅលីគកំពូលអង់គ្លេស ហើយត្រូវបានអ្នកជំនាញ បាល់ទាត់ជាច្រើន មើលឃើញថាមានទំរង់លេង និងសមត្ថភាពស្រដៀង ទៅនឹងកីឡាករ Toni Kroos ដែលធ្លាប់លេងនៅ Real Madrid។

កីឡាករ Tielemans បានផ្ទេរមកពីក្លឹប Monaco កាលពីឆ្នាំ២០១៩ចូលរួមក្លឹបអង់គ្លេស Leicester City ដោយអាចជួយឲ្យក្លឹបនេះលើកពាន FA Cup ឆ្នាំ២០២១ និងបន្តផ្ទេរទៅលេងនៅ Aston Villa ដោយមិនមានតម្លៃខ្លួន ប៉ុន្តែជួយឲ្យក្លឹបអាចឡើង ដល់វគ្គ១ភាគ៤ពាន Champions League រដូវកាលមុនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top