ភ្នំពេញ៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥៖ រោងចក្រអង្គរឌែរីប្រូដាក ខូអិលធីឌី ត្រូវបានបើកដំណើរការនៅខែឧសភា ឆ្នាំ២០១៥ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ មកដល់ពេលនេះមានអាយុកាលជិត ១០ ឆ្នាំហើយ។

ក្រុមហ៊ុនបណ្តាក់ទុនប្រមាណជាង 5០ លានដុល្លារ ហើយក៏កំពុងតែស្វែងរកឱកាសបណ្តាក់ទុនលើវិស័យដទៃទៀតដូចជា៖ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះលើផ្ទៃដីប្រមាណ ១,០០០ ហិចតា ដែលនឹងក្លាយជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតនៅព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះនឹងជួយផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ ប្រមាណជិត ២០០នាក់បន្ថែមទៀត ហើយសង្ឃឹមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងគាំទ្រគម្រោងនេះ។ ជាវឌ្ឍនភាពមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានអភិវឌ្ឍ និងចេញលក់ផលិតផលជាច្រើននៅលើទីផ្សារ ក្នុងប្រភេទជាទឹកដោះគោស្រស់ (UHT) ទឹកដោះគោខាប់ ទឹកដោះគោជូរ និង យ៉ាអួរ។

ពេលថ្មីៗនេះ ទឹកដោះគោខាប់បេសខៅស៍ របស់ក្រុមហ៊ុនអង្គរឌែរីប្រូដាក ខូអិលធីឌី ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ដែលជាធម្មតាទឹកដោះគោខាប់ត្រូវស្តុកទុកក្នុងរយៈពេល ១ខែ ទៅ២ខែ ដើម្បីឱ្យផលិតផលវិវឌ្ឍជាខាប់ល្អ ខណៈក្រុមហ៊ុនបានផ្គត់ផ្គង់លើទីផ្សារភ្លាមៗ ដល់អតិថិជនតែម្តង ក្រោយពីការផលិត (ដឺឡេថ្មី)។ តាមពិតទៅ ក្រុមហ៊ុនមានវិធីធ្វើឱ្យផលិតផលខាប់បានលឿន ដោយបន្ថែមសារធាតុរក្សាទុកចូលទៅក្នុងផលិតផល តែជាគោលការណ៍ ក្រុមហ៊ុនមិនបន្ថែមសារធាតុរក្សាទុក ចូលទៅក្នុងផលិតផលនោះទេ។

ផលិតផលទឹកដោះគោខាប់ បេសខៅស៍ ជាផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ផលិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ខណ្ឌកំបូល រាជធានីភ្នំពេញ អនុលោមតាមស្តង់ដារ គ្រប់គ្រងសុវត្ថិភាពចំណីអាហារ FSSC 22000, ISO 9001, HALAL, វិទ្យាស្ថានជាតិ (ISC), ក្រសួងសុខាភិបាល និងអនុលោមតាមស្តង់ដារចំណីអាហារជាច្រើនទៀត……..។

ទឹកដោះគោខាប់បេសខៅស៍ ជាផលិផលកក្នុងស្រុក តែគុណភាពលំដាប់អន្តរជាតិ ដោយវត្ថុធាតុដើមមួយចំនួននាំចូលមកពីសហរដ្ឋអាម៉េរិក ស៊ុតអែត ញូវហ្សឺលែន អ៊ីតាលី ជាដើម។ ចាប់ពីឆ្នាំ២០១៦ ដល់បច្ចុប្បន្នក្រុមហ៊ុនបានប្រើប្រាស់ថាមពលបៃតង ដើម្បីកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន ដោយបានដំឡើងប្រព័ន្ធថាមពលព្រះអាទិត្យ (សូឡា) ផលិតបាន 6,046,229 KWh បានកាត់បន្ថយការបំពុលបរិស្ថានដោយការសាយភាយឧស្ម័នកាបូនិក CO2 : 2,683,316 kg ស្មើនឹងចំនួនដើមឈើ 123,246 ដើម។
ក្រុមហ៊ុនបានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ ចំនួនជាង ៦០០នាក់ និងបានគាំទ្រសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធប្រមាណជាង ៥០០០០ អាជីវករដែលបាននិងកំពុងទទួលផលពីការលក់ចែកចាយផលិតផលអង្គរមីល នៅទូទាំងប្រទេស។
ក្រុមហ៊ុនគោលមានបំណងនាំយកផលិតផលប្រទេសកម្ពុជា មួយនេះទៅកាន់ទីផ្សារអន្តរជាតិក្នុងគោលដៅលើកស្ទួយផលិតផលដែលផលិតដោយកូនខ្មែរ ផងដែរ ដែលបច្ចុប្បន្ននេះយើងមានគម្រោងនាំផលិតផល “អង្គរមីល” ទៅកាន់ទីផ្សារប្រទេសឡាវ និងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។






ខ្មែរជួយខ្មែរ ! អង្គរមីល ផលិតដោយកូនខ្មែរ ! អង្គរមីល ផលិតផលប្រទេសកម្ពុជា !
