ភ្នំពេញ៖ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាប្រកាសបើកវគ្គបណ្តុះបណ្តាលគណៈកម្មការរៀបចំ ដើម្បីត្រៀមួតកីឡាកាយវប្បកម្មនិងលំហាត់ប្រាណជ្រើសរើសជើងឯកថ្នាក់ ជាតិឆ្នាំ២០២៥ ដែលគ្រោងនឹងប្រព្រឹត្តចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

យោងតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥ របស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា សូមគោរពជូនដំណឹងដល់មន្ទីរ រាជធានី ខេត្ត សមាកម ក្លិប និងអ្នកស្រឡាញ់វិស័យកីឡាកាយវប្បកម្មទាំងអស់ឲ្យបានជ្រាបថា សហព័ន្ធនឹងបើកវគ្គបណ្តុះបណ្តាលគណៈកម្មការ បច្ចេកទេសរៀបចំការប្រកួតនិងចៅក្រមថ្នាក់ជាតិឆ្នាំ២០២៥ ស្ថិតនៅទីស្នាក់ការសហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ ប្រាណកម្ពុជា ក្លិប រ៉ាវី អេមី ជីម សំណង់១២ ផ្លូវ២៦៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អាស្រ័យដូចបានជម្រាបជូនខាងលើ មន្ទីរ រាជធានី ខេត្ត សមាកម ក្លិប និងអ្នកស្រឡាញ់វិស័យកីឡាកាយវប្បកម្ម ទាំងអស់ ដែលមានបំណងចង់ចូលរៀនវគ្គបណ្តុះបណ្តាលគណៈកម្មការរៀបចំការប្រកួតនិងចៅក្រមថ្នាក់ជាតិឆ្នាំ២០២៥ សូមទំនាក់ទំនង ធ្វើការចុះឈ្មោះឱ្យបានមុនថ្ងៃទី ២២ ខែសីហាឆ្នាំ២០២៥ វេលាម៉ោង ១៥.៣០នាទីរសៀល នៅទីស្នាក់ការ សហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណកម្ពុជា ស្ថិតនៅក្លិប រ៉ាវី អេមី ជីម សំណង់១២ ផ្លូវ២៦៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ (ចំពោះចំណាចស្នាក់នៅហូបចុក និងមធ្យោបាយធ្វើដំណើរទៅមកជាបន្ទុករបស់សាម៉ី មន្ទីររាជធានី ខេត្ត សមាគម ក្លិបផ្ទាល់)៕



ដោយ៖ លី ភីលីព
