ចំណាយពេលអស់រយៈពេល៧ឆ្នាំ ជាមួយនឹងក្លឹបចាស់ Spurs មុនពេលសម្រេចចិត្តចុងក្រោយក្នុងការផ្ទេរទៅកាន់ Inter Milan ពិតជាបានធ្វើឲ្យគ្រប់គ្នាជាពិសេស អ្នកគាំទ្រក្លឹបមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះកន្លងមកតែងតែសង្ឃឹមថា បុរសដាណឺម៉ាករូបនេះ នឹងក្លាយទៅជាវិរៈបុរសរបស់ក្លឹបជាមិនខាន ។
ក្រោយពេលមកដល់អ៊ីតាលី នៅសប្តាហ៍នេះកីឡាករ Eriksen បានសារភាពថាមុនពេលមកដល់អ៊ីតាលីជាពិសេសក្នុងរយៈពេលដែលរូបគេបានបដិសេធមិនព្រមបន្តកុងត្រា ជាមួយនឹងក្លឹបនោះកីឡាកររូបនេះ មានអារម្មណ៍ថាខ្លួនឯង ដូចជាសត្វចៀមពណ៍ខ្មៅមួយក្បាលខុសពីគេ ។ បញ្ហាជាច្រើនរបស់ក្លឹបត្រូវបានគេទំលាក់កំហុស មកលើរូបគេទៀតផង។
កីឡាករខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះក៏បានអះអាងដែរថា បានទាំងបដិសេធសំណើររបស់បិសាចក្រហម Man Unitedផងដែរដើម្បីចាប់យកការអភិវឌ្ឍខ្លួននៅអ៊ីតាលីវិញ ។ កន្លងមករូបគេក៏តែងតែមានសង្ឃឹមថា នឹងអាចផ្ទេរទៅអេស្បាញជាមួយនឹងReal Madridប៉ុន្តែដោយសារតែក្លឹបយក្សមួយនេះ មិនដែលបានដាក់សំណើរណាមួយមកSpursឡើយ៕
ប្រែសម្រួល៖ស៊ុនលី