ព័ត៌មានអន្តរជាតិ

Man UTD ទិញបានអ្នកចាំទីម្នាក់ មកពីក្លឹបRoyal Antwerp លីគកំពូលប៊ែលហ្ស៊ិក

GOAL

យោងតាមការចេញ ផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានឈានទៅដល់ ការចុះហត្ថលេខា ក្នុងការទិញយកអ្នកចាំទីម្នាក់ ដែលមានឈ្មោះថា Senne Lammens ពីក្លឹប Royal Antwerp។

កីឡាករ​ Lammens បច្ចុប្បន្នកំពុងលេង ឲ្យក្លឹប Royal Antwerpឈុតអាយុក្រោម២១ឆ្នាំ នៅលើយប៉ុន្តែការផ្ទេរ មកចូលរួមក្លឹប Man UTD នេះបានធ្វើឡើង ជាមួយនឹងតម្លៃខ្លួន កីឡាករដល់ទៅ១៨លានផោន ។

តាមផែនការកីឡាករ Lammens នឹងអាចក្លាយជាកីឡាករត្រៀម ជួយដល់ការងាររបស់អ្នកចាំទី ជម្រើសដំបូង របស់ក្លឹបគឺកីឡាករ Andre Onana និង Altay Bayindir៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top