ភ្នំពេញ ៖ លោកស្រី អេមី អគ្គលេខាធិការ សហព័ន្ធកីឡា កាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាថា ក្រោយពីសិក្ខាកាមទំាង ២២នាក់ ឆ្លងកាត់ការធ្វើតេស្តសាកល្បង សមត្ថភាព សម្រាប់វគ្គបណ្តុះបណ្តាលគណៈកម្មការរៀបចំការប្រកួត អាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិឆ្នាំ២០២៥ យើងបានរកឃើញសិក្ខាកាមចំនួន ៧នាក់ទទួលបានលទ្ធផលល្អ ។

លោកស្រី អេមី បានបន្តថា ការប្រឡងបញ្ចប់វគ្គនេះ យើងបានរៀបចំឲ្យកីឡាករ-កីឡាការិនីកីឡា កាយវប្បកម្មធ្វើការប្រកួតដូចពិតៗ ដើម្បីឲ្យសិក្ខកាមជាអាជ្ញាកណ្តាល និងចៅក្រមដាក់ពិន្ទុតាមអ្វីដែលពួកគាត់រៀនសូត្រជាមួយគ្រូ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។ លោកស្រីបានមើលឃើញថា សិក្ខកាមជាអាជ្ញាកណ្តាល និងចៅក្រមមានការរីកចម្រើនច្រើន ពីមួយឆ្នាំទៅឆ្នាំ នេះហើយជាធនធាន របស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ។

លោកស្រីអគ្គលេខាធិការ សហព័ន្ធកីឡាកាយវប្បកម្មបានបន្ថែមថា វគ្គបណ្តុះបណ្តាលគណៈកម្មការរៀបចំការប្រកួត អាជ្ញាកណ្តាល និងចៅក្រមថ្នាក់ជាតិឆ្នាំ២០២៥ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាមកដល់សហព័ន្ធ ជាពិសេសការប្រកួតកីឡាកាយវប្បកម្ម និងលំហាត់ប្រាណជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ដែលគ្រោងដើមខែតុលា ឆ្នាំ២០២៥ នៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕




