ញូវយ៉ក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា បណ្តាញសង្គម WhatsApp បានកែសម្រួលចំណុចងាយរងគ្រោះផ្នែក សុវត្ថិភាពរួចរាល់ហើយ ដើម្បីការពារពួក Hacker មិនឲ្យវាយប្រហារប្រឆាំងនឹងឧបករណ៍ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple សម្រាប់អ្នកប្រើប្រាស់គោលដៅ ជាក់លាក់ណាមួយឡើយ។
កម្មវិធីផ្ញើសារ ដែលគ្រប់គ្រងដោយ Meta Platforms បាននិយាយលើផេកថា ភាពងាយរងគ្រោះរបស់វា ជាប់ច្រវ៉ាក់ជាមួយនឹងកំហុសដែលរកឃើញក្នុង iOS និង iPadOS បានអនុញ្ញាតឲ្យពួក Hacker កេងប្រវ័ញ្ច និងលួចព័ត៌មានពីឧបករណ៍ Apple ។
ការប្រកាសនៅលើបណ្តាញសង្គម X អ្នកស្រាវជ្រាវផ្នែកសន្តិសុខរបស់ Amnesty លោក Donncha Ó Cearbhaill បាននិយាយថា យុទ្ធនាការព្យាបាទមានរយៈពេលប្រហែល ៩០ ថ្ងៃ។ លោកបានបន្តថា កម្មវិធីផ្សេងទៀតក្រៅពី WhatsApp ក៏អាចរងផលប៉ះពាល់ផងដែរ។
WhatsApp បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកប្រើប្រាស់តិចជាង ២០០ នាក់ត្រូវបានកំណត់គោលដៅ ហើយថា ក្រុមហ៊ុនបានជូនដំណឹងដល់អ្នកដែលរងផលប៉ះពាល់ ។ អ្នកប្រើប្រាស់ទាំងអស់ត្រូវបានលើកទឹកចិត្ត ឲ្យធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់ពួកគេទៅ កំណែចុងក្រោយបំផុត ដើម្បីដោះស្រាយបញ្ហានេះ។
មហ៊ុន Apple ក៏បានទទួលស្គាល់ភាពងាយ រងគ្រោះក្នុងប្រព័ន្ធរបស់ខ្លួន និងបានចេញបំណះដើម្បីជួសជុលកំហុស៕
