ព័ត៌មានអន្តរជាតិ

ការរងសម្ពាធពីមិត្តភ័ក្តិ និងប្រព័ន្ធផ្សព្វផ្សាយ សង្គមជំរុញឲ្យយុវជន សឹង្ហបូរីក្លាយជាចោរលួចលក់ ទំនិញតាមហាងមានការកើនឡើង

សិង្ហបុរី៖យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសសិង្ហបុរីបានមើល ឃើញការកើនឡើងយ៉ាងខ្លាំង នៃការលួចទំនិញ តាមហាងរបស់យុវវ័យខ្លួន មានការកើនឡើងកាន់ខ្លាំង ដោយអ្នកចិត្តសាស្រ្តចាត់ទុកថា នេះជាការរងសម្ពាធ ពីមិត្តភ័ក្តិ ការស្វែងរកការរំភើបចិត្ត និងឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយ សង្គមនាពេលបច្ចុប្បន្ន។

នេះបើយោងតាម “Mid-Year Crime Brief 2025” បានចេញផ្សាយកាលពីចុងខែសីហា ដោយកម្លាំងប៉ូលិសសិង្ហបុរី បាននិយាយថា ការលួច លក់ទំនិញ នាពេលបច្ចុប្បន្ននេះ គឺជាបទល្មើសមួយ ក្នុងចំណោមបទល្មើសទូទៅបំផុត ក្នុងចំណោមយុវជន ហើយក៏ជាចំណែកធំបំផុតនៃករណីឧក្រិដ្ឋកម្មលើរាងកាយ ដែលពាក់ព័ន្ធនឹងយុវជនដដែរ។

ការចាប់ខ្លួនយុវជនដែលមានអាយុពី ១០-១៩ ឆ្នាំពីបទលួចទំនិញតាមហាងបានកើនឡើង ៤១.១ភាគរយមាន ១៩២ករណីក្នុងឆមាសទីមួយ នៃឆ្នាំមុនដល់ ២៧១ ករណីនៅឆមាសទីមួយ នៃឆ្នាំនេះ។

យោងតាមសារព័ត៌មាន Channel News Asia (CNA) បានឲ្យដឹងថា អ្នកចិត្តសាស្រ្ត បានពន្យល់ថា ក្មេងជំទង់មានភាព រសើបជាង មុនចំពោះរង្វាន់ និងការរំភើបចិត្ត ដែលធ្វើឲ្យពួកគេឆាប់មាន អារម្មណ៍ធ្លាក់ក្នុងរណ្តៅដ៏អាក្រក់បែបនេះ។

លោក Vivien Yang អ្នកចិត្តសាស្រ្តអប់រំ និងកុមារនៅ Bloom Child Psychology បានប្រាប់ CNA ថា ក្នុងអំឡុងពេលវ័យជំទង់ ប្រព័ន្ធបញ្ជា របស់ខួរក្បាលបានជំរុញ និងពង្រឹងអាកប្បកិរិយា រីករាយរួមមាន ភាពរសើបខ្លាំងធ្វើឲ្យក្មេងជំទង់កាន់តែមានទំនោរ ក្នុងការជ្រើសរើសសកម្មភាព ដែលមានអារម្មណ៍ល្អ ឬសប្បាយ។

ប៉ូលីសបាននិយាយថា ជាងពាក់កណ្តាលនៃករណីចោរកម្ម តាមហាងពាក់ព័ន្ធនឹង ការខាតបង់ក្រោម ៥០ ដុល្លារ។ របស់របរដែលគេលួចជាទូទៅរួមមាន អាហារ ភេសជ្ជៈ ភេសជ្ជៈមានជាតិអាល់កុល និងផលិតផលថែរក្សាផ្ទាល់ខ្លួន ។​ ហាងលក់រាយមានករណីរាយការណ៍ច្រើនជាងគេបានកត់ត្រាហេតុការណ៍ចំនួន ៣៦ ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ៕

Most Popular

To Top