បច្ចេកវិទ្យា

ក្រុមហ៊ុន Apple ដាក់បង្ហាញ iPhone 17 រួមទាំង iPhone Air របស់ខ្លួនជាផ្លូវការហើយ

ញូវយ៉ក៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ទូរសព្ទដៃទំនើរ iPhone 17 របស់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កាលពីថ្ងៃអង្គារ បានបង្ហាញជាមួយ ម៉ូដែលថ្មីចំនួន ៤ ទៀត ត្រូវបានអតិថិជន​ សម្គាល់ការចេញផ្សាយចុងក្រោយបំផុត ចំពោះផលិតផលម៉ាកល្បីរបស់ខ្លួន នៅទូទាំងពិភពលោក។

Apple បាននិយាយថា iPhone Air ដែលជាស្មាតហ្វូនស្តើងបំផុតរបស់ខ្លួននៅឡើយ ហើយទូរសព្ទថ្មីបំផុតរបស់ក្រុមហ៊ុននេះមានកាមេរ៉ាល្អជាងមុន ថ្មកាន់បានយូរ និងការអាប់ដេតមួយចំនួនផ្សេងទៀតនៅលើក្តារចុច “board”។ ឧបករណ៍ចុងក្រោយបំផុតជាមួយបន្ទះឈីប A19 ថ្មី ជាពិសេសនឹងជួយផ្តល់ ថាមពលដល់មុខ ងារបញ្ញាសិប្បនិម្មិតរបស់ Apple ។

កាលពីថ្ងៃអង្គារ ទូរស័ព្ទដំបូងដែល Apple បានបញ្ចេញចាប់តាំងពីលោកប្រធានាធិបតី លោក Donald Trump ត្រឡប់មកសេតវិមានជាមួយការតំឡើង ពន្ធដែលរងផលប៉ះពាល់ដល់ទំនិញដែលអាជីវកម្មលក់ និងអ្នកប្រើប្រាស់ទិញជារៀងរាល់ថ្ងៃ។

អ្នកវិភាគមួយចំនួនបានប៉ាន់ស្មានថា Apple ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាអាចនឹងដំឡើងថ្លៃ iPhone ឈានទៅដល់ការប្រកាសនៅថ្ងៃអង្គារ ប៉ុន្តែភាគច្រើន Apple កំពុងប្រកាន់ខ្ជាប់នូវស្លាកតម្លៃដូចគ្នានៅលើ iPhone ថ្មីបំផុតរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពី Google ក៏បានរក្សាស្ថិរភាពលើតម្លៃសម្រាប់ស្មាតហ្វូន Pixel ថ្មីរបស់ខ្លួន។

សម្រាប់ iPhone 17 នឹងចេញលក់ជាផ្លូវការនៅថ្ងៃទី ១៩ ខែកញ្ញា និងការអាប់ដេតឧបករណ៍ផ្សេងទៀត។ តម្លៃរបស់ Apple សម្រាប់ iPhone 17 ចាប់ផ្តើមប្រហែល ៨០០ដុល្លារ។ iPhone 17 Pro និង Pro Max ១,១០០ដុល្លារ និង ១,២០០ដុល្លារ ចំណែក iPhone Air នឹងចាប់ផ្តើមពី ១,០០០ដុល្លារ។

ភាគច្រើនវាស្របនឹងតម្លៃដែល Apple បានដាក់ចេញជាមួយ iPhone ថ្មីរបស់ខ្លួនក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ លើកលែងតែ Pro មានតម្លៃថ្លៃជាង ១០០ដុល្លារ នៅឆ្នាំនេះ ប៉ុន្តែនោះនៅតែស្ថិតក្នុងចន្លោះពី ៨០០ ទៅ ១,២០០ដុល្លារ៕

Most Popular

To Top