ព័ត៌មានអន្តរជាតិ

ក្រុមបាតុករនេប៉ាល់ ទាមទារឲ្យអតីតចៅក្រមម្នាក់ ឡើងកាន់តំណែង ជាមេដឹកនាំបណ្តោះអាសន្ន

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែតReuters បានរាយការណ៍កាលពីថ្ងៃពុធថា មេដឹកនាំយុវជន នៃចលនាតវ៉ា របស់ប្រទេសនេប៉ាល់ បានស្នើសុំអតីតប្រធានចៅក្រមលោកស្រី Sushila Karki ឱ្យធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់ប្រទេសនេះ។

ការសម្រេចចិត្តនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំអនឡាញ រយៈជិត៤ម៉ោងដែលក្នុងនោះអ្នកចូលរួមពី ៣០០ទៅ៤០០ នាក់នៃចលនាតវ៉ាបានចូលរួម នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ។

គួរឲ្យដឹងដែរថាលោកស្រីKarki អាយុ៧៣ឆ្នាំគឺជាអតីតប្រធានតុលាការកំពូលនៃប្រទេសនេប៉ាល់ និងជាស្ត្រីតែមួយគត់ដែលបានកាន់មុខតំណែងនេះ។

ថ្លែងទៅកាន់ CNN News18 ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា លោកស្រី Karki បាននិយាយថា ការផ្តោតភ្លាមៗរបស់រដ្ឋាភិបាល បណ្តោះអាសន្នគឺដើម្បីគោរព ដល់អ្នកដែលបានស្លាប់នៅក្នុងការតវ៉ា និងដោះស្រាយការទាមទាររបស់អ្នកតវ៉ា រួមទាំងការដោះស្រាយ អំពើពុករលួយផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top