កីឡា

សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ប្រកាសរៀបចំការប្រកួតជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំនាខែវិច្ឆិកា

ភ្នំពេញ ៖ លោកស្រី អេមី អគ្គលេខាធិការ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់កម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា គ្រោងរៀបចំព្រឹត្តិការណ៍ការ ប្រកួតកីឡាកីឡាកាយវប្បកម្មជ្រើសរើស ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំរបស់ខ្លួនប្រព្រឹត្តទៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់ពីសហព័ន្ធធ្វើការពន្យារពេល ការរៀបចំការប្រកួតកាលពីពេលថ្មីៗនេះ។

លោកស្រីអគ្គលេខាធិការ បានបញ្ជាក់ថា ការប្រកួតកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ជ្រើសរើសជើងឯកថ្នាក់ ជាតិ ឆ្នាំ២០២៥ នាថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំដោយសហព័ន្ធ ក្រោមការប្រើប្រាស់ថវិកា គាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាព បច្ចេកទេសរបស់គ្រូបង្វឹកក្នុងវិស័យកីឡាកាយវប្បកម្ម ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ប្រធានសមាគមន៍ ក្លិប ក្រុមកីឡាករ-កីឡាការិនី និងអ្នកស្រឡាញ់វិស័យកីឡាកាយវប្បកម្ម និងលំហាត់ប្រាណទាំងអស់ មេត្តាចូលរួមអនុវត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងជ្រាបជាព័ត៌មាន៕

Most Popular

To Top