ឥណ្ឌា៖ យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express បានប្រាប់ឲ្យដឹងថា ទូរសព្ទដៃទំនើប iPhone 17 Pro មានតម្លៃថ្លៃជាង iPhone 16 Pro ក្នុងប្រទេសឥណ្ឌា ហើយ iPhone 17 Pro នេះនៅតែមានតម្លៃថ្លៃជាងបើប្រៀបធៀបទៅនឹងទីផ្សារដូចជាអាមេរិក ឌូបៃ វៀតណាម និងតំបន់ផ្សេងទៀត។
ក្រុមហ៊ុន Apple នៅថ្ងៃអង្គារ ទី៩ ខែកញ្ញា បានបង្ហាញ iPhone 17, iPhone 17 Pro, iPhone 17 Pro Max និង iPh one Air ក្នុងព្រឹត្តិការណ៍ “Awe Dropping” ខណៈ iPhone 17 ពណ៌វ៉ានីឡាក៏មានតម្លៃថ្លៃជាងម៉ូដែលមុនរបស់ក្រុមហ៊ុនបន្តិច។ តារាងតម្លៃបច្ចុប្បន្ននេះដោយផ្តោតទៅលើការផ្ទុកទិន្នន័យរបស់ទូរសព្ទយ៉ាងហោចណាស់ 256GB។
គ្រប់ម៉ូដែលទាំងអស់សម្រាប់ទូរសព្ទប្រភេទ iPhone 17 គឺទូរសព្ទ iPhone 17 ទូរសព្ទ iPhone 17 Pro ទូរសព្ទ iPhone 17 Pro Max និងទូរសព្ទ iPhone Air នឹងមានសម្រាប់ការបញ្ជាទិញជាមុនចាប់ពីថ្ងៃទី ១២ ខែកញ្ញា ហើយអាចទិញបានពីហាង និងអ្នកលក់រាយតាមអ៊ីនធើណេតចាប់ពីថ្ងៃទី ១៩ ខែកញ្ញាក្នុងប្រទេសឥណ្ឌា៕
