យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាអតីតកីឡាករឆ្នើមរបស់ក្លឹប Man UTD លោក Ruud van Nistelrooy បានចាប់ផ្តើមមានទំនាក់ទំនងក្នុងការវិលត្រឡប់មករកអាជីពជាអ្នកដឹកនាំក្លឹបវិញបន្ទាប់ពីបានផ្តាច់កុងត្រាជាមួយនឹង Leicester City .
ការងារនៅ Leicester City លោក Nistelrooy ធ្វើមិនបានល្អទេដោយដឹកនាំបាន២៧ប្រកួតឈ្នះបានតែ៥ដងប៉ុណ្ណោះហើយពេលនេះកំពុងមានព័ត៌មានអំពីការវិលត្រឡប់វិញជាមួយនឹងក្លឹប FC Twente ផងដែរ។
គួរឲ្យដឹងដែរថាក្លឹប FC Twente ដែលកំពុងលេងនៅលីគអាជីពរបស់ហូឡង់នេះកំពុងស្វែងរកគ្រូបង្វឹកថ្មីម្នាក់ក្រោយបានប្រកាសបែកចែកផ្លូវជាមួយនឹងលោក Joseph Oostingកាលពីសប្តាហ៍មុន៕
ប្រែសម្រួល៖ស៊ុនលី
