The Goal ចេញផ្សាយនៅ ថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ត្រូវបានគេរាយការណ៍ បានដាក់សំណើរចង់សុំចរចាជាមួយនឹងតារាឆ្នើមរបស់ក្លឹប Arsenal ម្នាក់មុនពេលសម្រេចចិត្តផ្ទេរកីឡាករ Luis Diazពី Liverpool។
ក្លឹប Bayern ត្រូវបានគេដឹងថា បានព្យាយាមទាក់ទង កីឡាករ Gabriel Martinelli តាំងតែពីរដូវក្តៅមកម្ល៉េះ បើយោងតាមការបញ្ជាក់ពី សំណាក់ភ្នាក់ងារដ៏ល្បី Fabrizio Romano។
ទីបំផុតដោយសារបរាជ័យ ជាមួយនឹងកីឡាករប្រេស៊ីលរូបនេះ ក្លឹបក៏បានងាកទៅចរចាសុមទិញកីឡាករ Diaz វិញនៅនាទទីចុងក្រោយ ខណៈដែលពេលនេះកីឡាករកូឡំប៊ីរូបនេះ បានបង្ហាញទំរង់លេងល្អខ្លាំងណាស់ជាមួយនឹង Bayern Munich៕
ប្រែសម្រួល៖ស៊ុនលី
