កីឡា

Man City សម្រេចបន្តកុងត្រាថ្មីឲ្យកីឡាករ Rico Lewis

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបមេឃខៀវ Man City បានសម្រេចកិច្ចការងារថ្មីមួយទៀតហើយតាមរយៈការចរចាបាននូវការព្រមព្រៀងបន្តកុងត្រាថ្មីជូនកីឡាករវ័យក្មេង Rico Lewis។

កីឡាករវ័យទើបតែ២០ឆ្នាំរូបនេះនឹងត្រូវចុះហត្ថលេខាកុងត្រាថ្មីរយៈពេល២ឆ្នាំទៀតពីលើកុងត្រាចាស់ដែលមានស្រាប់ក្នុងនាមជាកីឡាករខ្សែការពារដែលមានសុពលភាពរហូតទៅដល់ឆ្នាំ២០៣០និងជម្រើសបន្តដល់ឆ្នាំ២០៣១។

កន្លងមកមានលេចឬព័ត៌មានអំពីការចាកចេញរបស់កីឡាកររូបនេះទាំងនៅក្លឹបនៅអង់គ្លេសដូចជា Nottingham Forest និងក្លឹបនៅអឺរ៉ុបមួយចំនួនផងដែរ។

យ៉ាងណាក្តីគ្រូបង្វឹកក្លឹបលោក Pep Guardiola បានបញ្ជាក់ថាហើយថាកីឡាករនឹងគឺជាផ្នែកដ៏សំខាន់របស់ក្រុមសម្រាប់ត្រៀមរដូវកាលថ្មីខាងមុខនេះ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top