(ព្រះវិហារ)៖ នៅតែរក្សាស្មារតីខ្មែរជួយខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តឧបត្ថម្ភទឹកពិសាកម្ពុជា និងភេសជ្ជៈសរុប ២ ម៉ឺនកេស ដើម្បីចែកជូនដល់ប្រជាជនភៀសសឹកក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងសៀមរាបដោយមានវត្តមានលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ចុះប្រគល់ជូន និងសួរសុខទុក្ខបងប្អូនប្រជាជននៅតំបន់នោះផ្ទាល់។
ខ្មែរ ប៊ែវើរីជីស តែងឆ្លើយតបយ៉ាងសកម្មទៅតាមស្ថានភាពប្រែប្រួលជាក់ស្តែង ដោយបានខ្នះខ្នែងរៀបចំទឹកពិសារកម្ពុជា និងភេសជ្ជៈសរុបជាង៤ ម៉ឺនកេស ដឹកចេញភ្លាមៗដើម្បីប្រគល់ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបង្ហាញពីស្មារតីសាមគ្គីភាព ជួយយកអាសារបងប្អូនខ្មែរក្នុងគ្រាលំបាក។
ប្រកាន់យកស្មារតីរួបរួមគ្នាតែមួយ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស រួមជាមួយពាណិជ្ជកម្មទាំង ១៤ បានប្រកាសឧបត្ថម្ភថវិកា ២ លានដុល្លារភ្លាមៗ បន្ថែមពីលើថវិកាឧបត្ថម្ភសរុប ៥០ ម៉ឺនដុល្លារកន្លងទៅ រួមជាមួយសម្ភារៈប្រើប្រាស់ចាំបាច់ជូនដល់កងទ័ពជួរមុខ ដើម្បីរួមចំណែកក្នុងកាលៈទេសៈដ៏លំបាកនេះ ដែលបញ្ជាក់ច្បាស់ពីឆន្ទះមោះមុតក្នុងនាមជាខ្មែរដូចគ្នា ហើយគ្មាននរណាជួយខ្មែរបានក្រៅពីខ្មែរដូចគ្នានោះទេ។
ក្នុងនោះ ធនាគារ ជីប ម៉ុង បានប្រកាសលុបចោលបំណុលទាំងស្រុងរបស់អតិថិជន ដែលជាយោធិនពលី និងយោធិនពិការភ្លាមៗ ព្រមទាំងបានបន្ថែមទឹកប្រាក់ឧបត្ថម្ភចំនួន ២០ លានរៀលក្នុងមួយគ្រួសារ សម្រាប់យោធិនពលីជីវិត, ១០ លានរៀលក្នុងមួយគ្រួសារ សម្រាប់យោធិនពិការនិង ២ លានរៀលក្នុងមួយគ្រួសារ សម្រាប់យោធិនរងរបួសស្រាល ទោះមិនជាប់បំណុលធនាគារ ជីប ម៉ុង ក៏ដោយ។
ស្មារតីរួបរួមគ្នា ខ្មែរ ស្រឡាញ់ ខ្មែរ!
គាំទ្រផលិតផលខ្មែរ ខ្មែរ ប៊ែវើរីជីស ដូចជួយប្រជាជនភៀសសឹក និងកងទ័ពជួរមុខកម្ពុជា!






