យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករខ្សែការពារ Trent Alexander Arnold ត្រូវបានប្តូរចេញភ្លាមក្រោយបង្ហាញ ខ្លួនត្រឹម៣នាទីក្នុងការប្រកួត Champions League កាលពីយប់មិញប៉ះនឹងក្រុម Marseille ។
កីឡាករអង់គ្លេសរូបនេះ ត្រូវបានដាក់ជំនួសដោយកីឡាករជើងចាស់ Dani Carvajal វិញប៉ុន្តែក្រោយមកលេង បានដល់នាទីទី៧២ក៏ទទួលបានកាតក្រហម បណ្តេញចេញពីការប្រកួតផងដែរ។
យ៉ាងណាក្តីបញ្ចប់ការប្រកួត យប់មិញនេះ Real Madrid អាចយកឈ្នះ ក្រុមបារាំងក្នុង លទ្ធផល២ទល់នឹង១ ដោយក្នុងនោះMbappe គឺជាអ្នកស៊ុតបញ្ចូលទីទាំង២គ្រាប់ឲ្យ Real Madrid៕
ប្រែសម្រួល៖ស៊ុនលី
