The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ត្រូវបានគេដឹងថា បានចាប់ផ្តើមធ្វើការរៀបចំបញ្ជី ជម្រើសគ្រូបង្វឹកថ្មីម្នាក់ទៀត ហើយដើម្បីអាចមកជំនួសតំណែង របស់លោក Ruben Amorim ។
ការដឹកនាំរបស់គ្រូបង្វឹករូបនេះ ហាក់ដូចជាមិនទទួលបានលទ្ធផលសោះឡើយ ដូច្នេះក្លឹបនិងអ្នកគាំទ្រហាក់ដូចជាមិនមានជម្រើសអ្វីផ្សេង ក្រៅតែពីការសម្រេចចិត្ត បែកផ្លូវគ្នានោះទេ។
ក្នុងនោះគេសង្កេតឃើញ មានបេក្ខភាពចំនួន៥រូប ដែលអាចមកជំនួសតំណែងនេះ បាននៅពេលនេះដូចជាអតីតគ្រូបង្វឹករបស់ Spurs លោក Mauricio Pochettino គ្រូបង្វឹកក្លឹប Crystal Palance លោក Olivier Glasner អតីតគ្រូបង្វឹក ជម្រើសជាតិអង់គ្លេសលោក Gareth Southgateគ្រូបង្វឹករបស់ Fulham លោក Marco Silva និងគ្រូបង្វឹករបស់ក្លឹប Bournemouth លោក Andoni Iraolaផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
