យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា លោក Steven Gerrard ប្រហែលជាអាចមានឳកាស វិលត្រឡប់មកកាន់ទឹកដី របស់ប្រទេសស្កុតវិញ នៅពេលខាងមុខ ។
ប្រភពដដែលបានឲ្យដឹងទៀតថា កេរ្ត៍ឈ្មោះរបស់លោក Gerrard នៅលីគកំពូលស្កុត នៅតែខ្លាំងហើយជាពិសេសក្លឹប Ranger និងក្រុមអ្នកគាំទ្រ របស់លោកផងដែរ។
បច្ចុប្បន្នទំរង់លេងរបស់ក្លឹប Ranger ហាក់ដូចជាមិន សូវទទួលបានលទ្ធផលល្អឡើយ ក្រោមការដឹកនាំរបស់លោក Russell Martin ដូច្នេះតំណែងថ្មី អាចនឹងត្រូវជំនួស ដែលក្នុងនោះលោក Gerrard នឹងក្លាយជាបេក្ខភាព អទិភាពមុនគេបំផុត៕
ប្រែសម្រួល៖ស៊ុនលី
