សិង្ហបុរី៖ ការសិក្សាមួយបានរកឃើញថា អ្នកនិយមអ្នកប្រើប្រាស់ iPhone 17 Pro របស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple ត្រូវចំណាយពេលធ្វើការ ជាមធ្យមរយៈពេល ៦ ថ្ងៃ នៅប្រទេសសិង្ហបុរី ខណៈនៅទីក្រុងហាណូយ អ្នកប្រើប្រាស់ត្រូវ រយៈពេលរហូត ៦០ ថ្ងៃទើបក្លាយម្ចាស់ទូរសព្ទទំនើបនេះបាន យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។
នេះបើយោងតាមការសិក្សាថ្មីមួយរបស់សារព័ត៌មាន Seasia ចងក្រងទិន្នន័យពីប្រភព ជាច្រើនរួមទាំងតម្លៃនៃវេទិការស់នៅ Numbeo និងវេទិកាជ្រើសរើសបុគ្គលិក Talentnet ថា ប្រទេសសិង្ហបុរីនាំមុខគេ ក្នុងបញ្ជីទីក្រុងចំនួន ១១ នៅអាស៊ីអាគ្នេយ៍ទាក់ទងនឹងតម្លៃសមរម្យរបស់ iPhone 17 Pro ដោយសារប្រាក់ចំណូល ជាមធ្យមខ្ពស់របស់ខ្លួន។
ការសិក្សាសន្មតថា មនុស្សនៅទីក្រុងតាមពីក្រោយ គឺទីក្រុង Bandar Seri Begawan របស់ប្រទេសប្រ៊ុយណេ ជាកន្លែងដែលកម្មករអាចទទួលបាន iPhone បន្ទាប់ពីពួកគេត្រូវចំណាយពេលធ្វើការ ១៣ ថ្ងៃ នឹងទិញទំហំ 256GB ។ អ្នកនៅទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេស៊ី ធ្វើការ ២០ ថ្ងៃ អ្នកនៅទីក្រុងហ្សាកាតារបស់ឥណ្ឌូនេស៊ីធ្វើការ ៣០ ថ្ងៃ អ្នកនៅទីក្រុងបាងកករបស់ប្រទេសថៃធ្វើការ ៣២ ថ្ងៃ និងអ្នកនៅទីក្រុងម៉ានីល របស់ប្រទេសហ្វីលីពីនធ្វើការ ៥០ ថ្ងៃ។
ទីក្រុងហាណូយគឺស្ថិតក្នុងចំណោមប្រទេសទាំង ៥ខាងក្រោមនៃបញ្ជីនេះ ដោយសារកម្មករ ជាមធ្យមចំណាយពេល ២ ខែ ដើម្បីទិញ iPhone 17 Pro ដែលមានតម្លៃប្រហែល ៣៥ លានដុង (១,៣២៥ ដុល្លារអាមេរិក) ។ ឆ្នាំនេះ ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់ជាទីផ្សារ iPhone 17 Pro ដែលមានតម្លៃថោកបំផុតទី ១២ ជាមួយនឹងអាមេរិក នៅកំពូល បន្ទាប់មក ហុងកុង (ចិន) និងកាណាដា។
អ្នកទិញនៅទីក្រុងហាណូយ បានតម្រង់ ជួរពេញមួយយប់កាលពីថ្ងៃទី ១៨ ខែកញ្ញា ដើម្បីទិញទូរសព្ទ Apple ចុងក្រោយបង្អស់ ជាមួយនឹងតម្រូវការខ្ពស់សម្រាប់ម៉ូដែល Pro Max មានតម្លៃថ្លៃបំផុតគឺតម្លៃ ៦៤ លានដុងសម្រាប់ទំហំ 2TB ។ បញ្ជីរាយប៉ាយរបស់ Seasia គឺទីក្រុងក្នុងប្រទេសកម្ពុជា ទីម័រខាងកើត ឡាវ និងមីយ៉ាន់ម៉ា ដែលទូរសព្ទ iPhone អាចទិញបានសម្រាប់អ្នកធ្វើការចន្លោះពី ៦៣ ទៅ ១១១ ថ្ងៃ៕
