កីឡា

លោក អ៊ួ តារា ៖ ក្រសួងកីឡាឥណ្ឌូណេស៊ី និងសហព័ន្ធកីឡា បញ្ចស៊ីឡាត់អន្តរជាតិ ផ្តល់គ្រូបង្វឹកជួយពង្រឹង សមត្ថភាពកីឡាករ-កីឡាការិនី បញ្ចស៊ីឡាត់កម្ពុជា

ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា តំណាងលោក សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ទទួលបានអនុញ្ញាតិជួបសំណោះសំណាល និងសម្តែងការគួរសម ជាមួយលោក Santo Darmosumarto អគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំប្រទេសកម្ពុជា និងលោក Indra Wadana តំណាងសហព័ន្ធកីឡាបញ្ចស៊ីឡាត់អន្តរជាតិ ក្នុងស្ថានទូត សាធារណរដ្ឋឥណ្ឌូណេស៊ី នៅកម្ពុជា ។

លោក អ៊ួ តារា បានប្រាប់ឲ្យដឹងថា រូបលោកតំណាងលោក សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ចូលជួបសំណោះសំណាល និងសម្តែងការគួរសម ដល់លោក Santo Darmosumarto អគ្គរដ្ឋទូតសាធារណរដ្ឋ ឥណ្ឌូណេស៊ី និងលោក Ind ra Wadana តំណាង សហព័ន្ធកីឡា បញ្ចស៊ីឡាត់អន្តរជាតិ ក្នុងនោះ សហព័ន្ធកីឡាបញ្ចស៊ីឡាត់ឥណ្ឌូណេស៊ី បានផ្តល់ជូនគ្រូបង្វឹកជនជាតិ ឥណ្ឌូណេស៊ីមកជួយហ្វឹកហាត់ ដល់កីឡាករ-កីឡាការិនីបញ្ចស៊ីឡាត់កម្ពុជារយៈពេល ៣ ខែ ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស និងទិចនិចបន្ថែមទៀត ។

លោក អ៊ួ តារា អគ្គលេខាធិការ បានបន្តថា កីឡាករ-កីឡាការិនីបញ្ចស៊ីឡាត់កម្ពុជា កំពុងធ្វើការហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ អន្តរជាតិចុងឆ្នាំ២០២៥ នេះ យ៉ាងសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានស្មើសុំគ្រូបង្វឹកជនជាតិ បរទេសទៅខាងទូតសាធារណរដ្ឋឥណ្ឌូណេស៊ី នៅពេលនេះប្រទេសឥណ្ឌូណេស៊ីបានបញ្ជូនគ្រូបង្វឹក មកជួយបង្វឹកដល់កីឡាករ-កីឡាការិនី បញ្ចស៊ីឡាត់កម្ពុជាហើយ។

Most Popular

To Top