កីឡា

សហព័ន្ធកីឡាប៉េតង់ និងប៊ូលពិភពលោក (WPBF) ព្រមានប្រទេសទំាង១០ មិនឲ្យបញ្ជូនអត្តពលិក ចូលរួមការប្រកួត SEA Games នៅថៃ ក្រោមការចោទប្រកាន់ ពីបទពុករលួយ និងការរំលោភផ្លូវភេទ

ថៃ៖ប្រទេសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងបកស្រាយការយល់ច្រឡំ បន្ទាប់ពីសហព័ន្ធកីឡាប៉េតង់ និងប៊ូលពិភព លោក បានចេញ សេចក្តីប្រកាសជាផ្លូវការ នាពីពេលថ្មីៗនេះ ព្រមានដល់ប្រទេសទំាងឡាយ មិនត្រូវបញ្ជូន កីឡាករ-កីឡាការិនីរបស់ខ្លួនចូលរួមការប្រកួតកីឡា SEA Games នៅប្រទេសថៃ ដែលធ្វើជាម្ចាស់ផ្ទះកីឡា SEA Games ឆ្នាំនេះឡើយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

នេះបើយោងតាមលិខិតមួយចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយថៃថា សហព័ន្ធកីឡាប៉េតង់ និងប៊ូលពិភពលោក (WP BF) បាននិយាយថា ខ្លួននឹងមិនគាំទ្រការប្រកួតកីឡាប៉េតង់ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ “SEA Games” ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ៩ ដល់ ២០ ខែធ្នូ នៅប្រទេសថៃ ដោយសារតែការចោទ ប្រកាន់ពីអំពើពុករលួយ និងការរំលោភបំពានផ្លូវភេទដោយមន្ត្រីជាន់ខ្ពស់នៃសហព័ន្ធក្នុងស្រុក ។

ប្រទេសថៃត្រូវបានគេចាត់ទុក ថា ជាប្រទេសដែលមានសក្តានុពលប៉េតង់ ពិភពលោក ដោយឈរលើកំពូលតារាង ចំណាត់ថ្នាក់ឆ្នាំ២០២៥របស់សហព័ន្ធពិភពលោក នាំមុខប្រទេសបារាំង ដែលកីឡាប៉េតង់មានដើមកំណើត។

លោក Pimol Srivikorn ប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ បានទទួលស្គាល់ការហាមឃាត់ ជាក់ស្តែង កាលពីថ្ងៃចន្ទ ដោយប្រាប់អ្នកសារព័ត៌មានថា ការប្រកួតប៉េតង់ ត្រូវតែលុបចោលហើយ ។ លោកបានបន្តថា គ្មានប្រទេសណាបញ្ជូន កីឡាករកីឡាប៉េតង់ របស់ពួកគេទៅប្រទេសថៃទេ ចាប់តាំងពីពួកគេ នឹងប្រឈមមុខ នឹងការព្យួររយៈពេល ២ ឆ្នាំពីការប្រកួតអន្តរជាតិ ប្រសិនបើពួកគេបំពាន ការសម្រេចចិត្តរបស់ WPBF ដោយចូលរួមប្រកួតនៅ SEA Games ។

លោក Kongsak Yodmanee អភិបាលនៃអាជ្ញាធរកីឡាប្រទេសថៃ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា សហព័ន្ធនឹងព្យាយាមបំភ្លឺការយល់ច្រឡំ។

សេចក្តីថ្លែងការណ៍បាននិយាយ ដោយមិនបញ្ចេញឈ្មោះបុគ្គលបាននិយាយថា អ្នកដែលត្រូវបានហាមឃាត់ ដោយសហព័ន្ធមិនពាក់ព័ន្ធនឹងការជ្រើសរើសអត្តពលិក និងការចូលរួមក្នុងព្រឹត្តិកាណ៍ការប្រកួតកីឡា SEA Games របស់ពួកគេ។

លិខិតចុះថ្ងៃសៅរិ៍ និង ចេញផ្សាយដោយ សារពត៌មានថៃជាច្រើនថា WPBF សំដៅលើបុគ្គលម្នាក់ ដែលបានធ្វើជា ប្រធាន សហព័ន្ធកីឡាប៉េតង់ ប្រទេសថៃ ហើយត្រូវបានព្យួរអស់មួយជីវិតពីបទកេងបន្លំ រៀបចំការបោះឆ្នោតក្លែងក្លាយ និងការរំលោភបំពាន ផ្លូវភេទ ដោយបន្ថែមថា អ្នក ដែលមិនបញ្ចេញឈ្មោះ គួរតែត្រូវបានដក ចេញជាអចិន្ត្រៃយ៍ ពីសកម្មភាពកីឡាទាំងអស់៕

Most Popular

To Top