វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា iPhone 17 Pro Max “Silver” ពណ៌ទឹកប្រាក់មានតម្លៃខ្ពស់ជាង iPhone 17 Pro Max “Cosmic Orange” ពណ៌ទឹកក្រូចរបស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple ដោយសារការផ្គត់ផ្គង់មានកំណត់ និងតម្រូវការខ្លាំង ជាងនៅលើទីផ្សារ។
កាលពីថ្ងៃចន្ទ ហាងមួយនៅផ្លូវ Su Van Hanh ទីក្រុង HCMC បានលក់ iPhone 17 Pro Max “Cosmic Orange” ពណ៌ទឹកក្រូចទំហំ 256GB ក្នុងតម្លៃ ៤៥ លានដុង (១,៧០០ ដុល្លារ) និង iPhone 17 Pro Max “Silver” ពណ៌ទឹកប្រាក់ មានតម្លៃ ៤៦-៤៨ លានដុង (១,៧៤០-១,៨២០ដុល្លារ) ។
iPhone 17 Pro Max “Cosmic Orange” ទំហំ 512GB និង iPhone 17 Pro Max “Cosmic Orange” មានតម្លៃ ៥០ លានដុង (១,៨៩០ ដុល្លារ) និង ៥៤ លានដុង (២,០៤០ ដុល្លារ) ។ Minh Hai ម្ចាស់ហាងនៅទីក្រុងហាណូយ ក៏កំពុងលក់ពណ៌ប្រាក់ក្នុងតម្លៃ ៣-៤ លានដុង (១១០-១៥០ ដុល្លារ) ខ្ពស់ជាងពណ៌ទឹកក្រូច។
លោកបានបន្តថា៖ ទំហំ 256GB ម៉ូដែលពណ៌ប្រាក់ ជិតអស់ពីស្តុកហើយ។
អ្នកលក់រាយជាច្រើនបាននិយាយថា ម៉ូដែលពណ៌ទឹកក្រូច មានតម្រូវការខ្ពស់នៅពេលដំបូង ដោយសារអតិថិជន ចូលចិត្តពណ៌ថ្មី ប៉ុន្តែក្នុងរយៈពេល ៣ ថ្ងៃបន្ទាប់ពីការបើកលក់ ហើយម៉ូដែលពណ៌ប្រាក់ គឺពិបាករកជាងពណ៌ទឹកក្រូច៕
