អាមេរិក៖លោក Mark Gurman របស់ Bloomberg បាននិយាយថា ឧបករណ៍ថ្មីរបស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple ដែលនឹងដាក់លក់នៅឆ្នាំក្រោយនេះ ក៏អាចមានប្រភេទទូរសព្ទ អាចបត់បានថ្មីមួយទៀត “iPhone Fold” ដែលមានតួផលិតពីទីតានីញ៉ូមដូច iPhone Airs ផងដែរ យោងតាមការចេញ ផ្សាយពីគេហទំព័រ Indian Express ។
លោក Gurman បានបន្តលើការចេញផ្សាយថ្មីៗ បំផុតរបស់លោកថា ឧបករណ៍ដែលអាចបត់ បានដំបូងរបស់ក្រុមហ៊ុន Apple នឹងមានរូងរាងស្តើងខ្លាំង និងជាសមិទ្ធិផល នៃការរចនា។ ការរួមបញ្ចូលបច្ចេកវិទ្យា បត់ទំនើបជាមួយនឹងកត្តារចនា iPhone តូចរបស់ Apple នឹងក្លាយជាការ ច្នៃប្រឌិតដ៏អស្ចារ្យ ទោះជាយ៉ាងណាក៏ដោយ ស្លាកតម្លៃពិសេសយ៉ាង ហោចណាស់ ២,០០០ ដុល្លារអាមេរិកនៅតែត្រូវបានរំពឹង ទុកសម្រាប់ឧបករណ៍នេះ៕
