ភ្នំពេញ៖ក្លឹបកីឡាជឺជីតស៊ូ CamEd “CamEd Jiu Jitsu” របស់ CamEd Business School នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជូនគ្រូបង្វឹក និងកីឡាករចំនួន ៥ នាក់ទៅចូលរួមព្រឹត្តិការណ៍កីឡាជឺជីតស៊ូ Abu Dhabi Jiu Jitsu Pro Grand Slam 2025 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង Chengdu ប្រទេសចិន។
លោក LYSIENG HUY អ្នកគ្រប់គ្រងកីឡានិស្សិតរបស់ CamEd Business School បានប្រាប់ឲ្យដឹងថា ក្លឹបកីឡាជឺជីតស៊ូ CamEd “CamEd Jiu Jitsu” បានបញ្ជូនគ្រូបង្វឹក និងកីឡាករចំនួន ៥ នាក់ដោយផ្ទាល់ពីវិទ្យាស្ថានCamEd ក្នុងនោះបានជួយឧបត្ថម្ភការ ចំណាយមួយផ្នែក ដូចជាការដំណើរ របស់គ្រូបង្វឹក និងកីឡាករចំនួន ៥ នាក់៕
ដោយ៖លី ភីលីព

