កីឡា

William Saliba សម្រេចចិត្តបន្តកុងត្រាថ្មី រយៈពេល៥ឆ្នាំទៀត ជាមួយនឹង Arsenal

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករ William Saliba បានឈានទៅដល់ការ​ សម្រេចចិត្តយល់ព្រមក្នុងការ បន្តកុងត្រាថ្មី ហើយជាមួយនឹងក្លឹប។

តាមផែនការកីឡាករ ខ្សែការពាររូបនេះ បានចុះហត្ថលេខាក្នុងការបន្តកុងត្រាថ្មី ដល់ទៅ៥ឆ្នាំទៀត ដែលគ្រោងនឹងផុតសុពលភាព ទៅហើយនៅរដូវក្តៅឆ្នាំ២០២៧។

កីឡាករ Saliba គឺជាផ្នែកមួយដ៏សំខាន់ របស់ក្រុមនិងក្រោម ការដឹកនាំរបស់លោក Artetaហើយកីឡាករវ័យ២៤ឆ្នាំរូបនេះ ក៏ធ្លាប់មានលេចឬព័ត៌មាន អំពីការចាកចេញពីក្លឹបផងដែរ ក្នុងរយៈពេលប៉ុន្មានខែមកនេះ។

គួរឲ្យដឹងដែរថា Saliba បានបង្ហាញខ្លួនចំនួន១៣៩ដងរួចកហើយឲ្យក្លឹប Arsenal និងកំពុងមានកេរ្ត៍ឈ្មោះខ្លាំង នៅជម្រើសជាតិបារាំងផងដែរ ត្រៀមប្រកួតបាល់ទាត់ពិភពលោក នៅឆ្នាំក្រោយនៅអាមេរិក កាណាដានិងមិកស៊ិកូផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top