អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple កំពុងតែឈឺក្បាលជាមួយ iPhone 17 Pro និង iPhone 17 Pro Max រួមទាំង iPhone Air ថ្មីមានស្នាមឆ្កូត ជាពិសេសជុំវិញកន្លែងកាមេរ៉ា បន្ទាប់ពីអ្នកប្រើប្រាស់ iPhone 17 Pro និង iPhone 17 Pro Max មួយចំនួនជជែកលើកបណ្តាញសង្គមពីទូរសព្ទថ្មីរបស់ពួកគេ យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express ។
iPhone 17 រួមទាំង iPhone Air ថ្មីបានដំណើរការយ៉ាងល្អក្នុងការធ្វើតេស្តធន់ និងកោស ទោះជាយ៉ាងណាក៏ដោយ គ្រាន់តែប៉ុន្មានសប្តាហ៍បន្ទាប់ពីការចេញលក់ អតិថិជន និងអ្នកជំនាញផ្នែកបច្ចេកវិទ្យាជាច្រើនកំពុងរាយការណ៍ថាឧបករណ៍របស់ពួកគេកំពុងទទួលបានស្នាម និងកោសយ៉ាងងាយស្រួលជាងការរំពឹងទុក។
បញ្ហានេះហាក់ដូចជាប៉ះពាល់ដល់ទូរសព្ទ iPhone 17 ពណ៌ Deep Blue, Cosmic Orange និង Space Black នៃ iPhone 17 Pro, iPhone 17 Pro Max និង iPhone Air ជាមួយនឹងស្នាមឆ្កូតអាចមើលឃើញជាពិសេសនៅជុំវិញគែមមុតស្រួចនៃរលាក់កាមេរ៉ា។
វីដេអូ YouTuber ដ៏ពេញនិយម JerryRigEverything បាននិយាយថា ការកោស ដោយសារតែស្រទាប់អាលុយមីញ៉ូម នៅលើ iPhone 17 និង iPhone Pro Max មិនជាប់នឹងជ្រុងខ្លាំងហើយ៕
