យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងកៀកក្នុងការចុះហត្ថលេខាទៅលើកីឡាករអ្នកចាំទីដៃឆ្នើមម្នាក់មានវ័យទើបតែ១៦ឆ្នាំប៉ុណ្ណោះ។
គេសង្កេតឃើញថាក្លឹបបានព្យាយាមយ៉ាងខ្លាំងដើម្បីចរចាអ្នកចាំទី Charlie Hardy ដែលកំពុងលេងឲ្យក្លឹប Derby County ទាំងដែលទើបចុះហត្ថលេខាយកបានកីឡាករ Senne Lammens មកចូលរួមក្លឹបទៅហើយនៅរដូវក្តៅនេះ។
គួរឲ្យដឹងដែរថាបច្ចុប្បន្នក្លឹបបានបញ្ជូនកីឡាករអ្នកចាំទី Andre Onana ឲ្យទៅលេងខ្ចីជើងរួចទៅហើយខណៈដែលអ្នកចាំទីដែលធ្លាប់រស់នៅជាមួយគ្នាជាយូរមកហើយ Tom Heaton ក៏ខិតជិតមកដល់បញ្ចប់កុងត្រាផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
