ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង​ បញ្ជាក់ពីការត្រៀម ខ្លួនរបស់លោក ពូទីន ដេីម្បីជួបជាមួយលោក ត្រាំ នៅទីក្រុងមូស្គូ

ម៉ូស្គូ៖ វិមានក្រឹមឡាំងបានបញ្ជាក់ថា​ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានឆន្ទៈក្នុងការជួបជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងមូស្គូ ប៉ុន្តែការសម្រេចចិត្ត ស្ថិតនៅលើភាគីសហរដ្ឋអាមេរិក។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry​Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីថា ការអញ្ជើញដែលបន្តដោយលោក ពូទីន ទៅកាន់លោក ដូណាល់​ ត្រាំ​ នៅតែមាននៅលើតុ។

លោក Peskov បានបន្ថែមថា លោកពូទី​ន​ បានត្រៀមខ្លួនរួចជាស្រេច និងមានឆន្ទៈក្នុងការរៀបចំកិច្ចប្រជុំជាមួយលោក ត្រាំ​ នៅទីក្រុងមូស្គូ​ លោកបានលេីកឡេីងថា “អ្វីគ្រប់យ៉ាងអាស្រ័យលើការសម្រេចចិត្តរបស់លោក​ ត្រាំ” ។

នៅក្នុងខែសីហា បន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំកំពូលនៃប្រទេសទាំងពីរ​ នៅរដ្ឋអាឡាស្កា លោក​ ពូ​ទីន​ បានស្នើឱ្យមានកិច្ចប្រជុំបន្ទាប់រវាងមេដឹកនាំទាំងពីរ​ នៅទីក្រុងមូស្គូ។

មេដឹកនាំ​អាមេរិក​  បាន​ពណ៌នា​សំណើ​នេះ​ថា​អាច​ធ្វើទៅ​បាន ទោះបីជា​លោកទទួលស្គាល់ថា​គាត់​នឹង​ប្រឈមមុខ​នឹង​ការរិះគន់​ចំពោះ​សំណើ​នេះ​ក៏ដោយ​ ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top