កីឡា

កីឡាករបស់ក្លឹបកីឡាជឺជីតស៊ូ CamEd ដណ្តើមបានមេដាយមាស ២ គ្រឿង ក្នុងការប្រកួត Abu Dhabi Jiu Jitsu Pro Grand Slam 2025 នៅចិន

ភ្នំពេញ ៖ ក្រុមកីឡាករក្លឹបកីឡាជឺជីតស៊ូ CamEd “CamEd Jiu Jitsu” របស់ CamEd Business School ២ រូបដណ្តើមមេដាយមាស ២ គ្រឿងលើវិញ្ញាសាប្រយុទ្ធ ក្នុងព្រឹត្តិការណ៍កីឡាជឺជីតស៊ូ Abu Dhabi Jiu Jitsu Pro Grand Slam 2025 នៅទីក្រុង Chengdu ប្រទេសចិន ។

លោក LYSIENG HUY អ្នកគ្រប់គ្រងកីឡានិស្សិតរបស់ CamEd Business School បានប្រាប់ឲ្យដឹងថា កីឡាករជឺជីតស៊ូ មឿនលីម សុបញ្ញា ដណ្តើមបានមេដាយមាសលើវិញ្ញាសាប្រយុទ្ធ GI Professional ប្រភេទទម្ងន់ក្រោម ៨៥ គីឡូក្រាម និងកីឡាករជឺជីតស៊ូម្នាក់ គឺកីឡាករ Volodymyr Guchkov ដណ្តើមបានមេដាយមាសលើវិញ្ញាសាប្រយុទ្ធ GI Amateur ប្រភេទទម្ងន់ក្រោម ៦២ គីឡូក្រាម។

ក្លឹបកីឡាជឺជីតស៊ូ CamEd “CamEd Jiu Jitsu” របស់ CamEd Business School នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជូនគ្រូបង្វឹក និងកីឡាករចំនួន ៥ នាក់ទៅចូលរួមព្រឹត្តិការណ៍កីឡាជឺជីតស៊ូ Abu Dhabi Jiu Jitsu Pro Grand Slam 2025 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង Chengdu ប្រទេសចិន។

ក្លឹបកីឡាជឺជីតស៊ូ CamEd “CamEd Jiu Jitsu” បានបញ្ជូនគ្រូបង្វឹក និងកីឡាករចំនួន ៥ នាក់ដោយផ្ទាល់ពីវិទ្យាស្ថានCamEd ក្នុងនោះបានជួយឧបត្ថម្ភការចំណាយមួយផ្នែកដូចជាការដំណើររបស់គ្រូបង្វឹក និងកីឡាករចំនួន ៥ នាក់៕
ដោយ៖លី ភីលីព

Most Popular

To Top