កីឡា

Arsenal ព្យាយាមចរចាបន្តកុងត្រាថ្មី ឲ្យ Saka ជាមួយនឹងប្រាក់កម្រៃ ខ្ពស់បំផុតរបស់ក្លឹប

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កាលពីសប្តាហ៍មុនក្លឹប Arsenal និងកីឡាករ Saka បានចាប់ផ្តើមចរចាគ្នា ដើម្បីអាចបន្តកុងត្រាថ្មី រយៈពេលវែងបន្ថែមទៀត។

Arsenal ទើបតែបញ្ចប់ការ ចចារកុងត្រាថ្មីជូនកីឡាករខ្សែការពារ Saliba ដូចគ្នាកាលពីសប្តាហ៍មុន ដែលនឹងអនុញ្ញាតិឲ្យគាត់បន្តស្នាក់នៅ Emirates ដល់ឆ្នាំ២០៣០។

គួរឲ្យដឹងដែរថាខ្សែ ប្រយុទ្ធអង់គ្លេស Saka ឈានចូល មកដល់រយៈពេល២ឆ្នាំ ​ចុងក្រោយនៃកុងត្រា ​ដូច្នេះក្លឹបបានព្យាយាម យ៉ាងខ្លាំង ​ដើម្បីចរចាកុងត្រាថ្មី ដោយក្នុងនោះ​នឹង អាចផ្តល់កុងត្រា ​ដែលមានប្រាក់កម្រៃខ្ពស់ ជាងគេបំផុតប្រចាំក្លឹបទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top