The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា លោក Jose Mourinho បានសារភាពថា លោកពិតជាចង់បានកីឡាករម្នាក់ ពីក្លឹបតោខៀវ Chelsea មកចូលរួមក្លឹប របស់លោក ប្រសិនបើលទ្ធភាពអាចទៅរួច។
លោក Mourinho បានបញ្ជាក់ថា កីឡាករខ្សែប្រយុទ្ធ Pedro Neto ពិតជាសាកសម សម្រាប់ចូលរួមក្លឹប Benfica ខណៈដែលក្លឹបទាំងពីរ នឹងត្រូវជួបគ្នា នៅក្នុងការប្រកួត Champions League នៅថ្ងៃអង្គារនេះហើយ។
គួរឲ្យដឹងដែរថាបុរសវ័យ៦២ឆ្នាំរូបនេះបានវិល ត្រឡប់មកក្លឹប Benfica វិញភ្លាមក៏ត្រូវចាប់ផ្តើម ចូលរួមក្នុងការប្រកួត ប្រជែងដ៏សំខាន់នៅក្នុងព្រឹត្តិការណ៍ Champion League និងពានក្នុងលីគក្នុងស្រុកផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
