កីឡា

NOCC ប្រកាសរៀបចំព្រឹត្តិការណ៍​ កីឡាកុមារអូឡាំពិក លើកទី១ ឆ្នាំ២០២៦ នាថ្ងៃទី១ ខែកុម្ភៈ

ភ្នំពេញ ៖ នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា “NOCC” បានប្រកាសក្នុង ពិធីសន្និសីទ សារព័ត៌មានរៀបចំព្រឹត្តិការណ៍ កីឡាកុមារអូឡាំពិក លើកទី១ ឆ្នាំ២០២៦ ដែលប្រព្រឹត្តិទៅនាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើបអ៊ីអន ម៉ល មានជ័យ (ទី៣) ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា “NOCC” នៅសាលប្រជុំគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា “NOCC”។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិ អូឡាំពិកអន្តរជាតិ បានជំរុញឲ្យចលនាគណៈកម្មាធិការជាតិ អូឡាំពិកប្រទេសនីមួយៗ ធ្វើការផ្សព្វផ្សាយ និងអប់រំស្មារតីកីឡាអូឡាំពិក ឬគុណតម្លៃកីឡាអូឡាំពិកទៅដល់កុមារៗ យល់ដឹងពីគុណតម្លៃកីឡាអូឡាំពិក។ សកម្មភាពនេះ ធ្វើឲ្យយល់ដឹងពីច្បាប់ ការប្រកួតជាច្រើន ដូចជា លេងកីឡាតេក្វាន់ដូ WT នឹងពីច្បាប់កីឡាតេក្វាន់ដូ WT លេងកីឡាវាយសីនឹងពីច្បាប់ កីឡាវាយសី ។

ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក លើកទី១ ឆ្នាំ២០២៦ នេះមាន ១០ ប្រភទេកីឡាកុមារអាចចុះឈ្មោះចូលរួមចាប់ពីអាយុ ១ ឆ្នាំរហូតដល់ ៧ ឆ្នាំ មិនធ្លាប់មាននៅប្រទេសកម្ពុជានឹងថ្ងៃប្រកួតជាផ្លូវការនាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ។ ព្រឹត្តិការណ៍នេះពោរពេញដោយគំនិតច្នៃប្រឌិតមួយនេះឡើងមកកាន់តែល្អប្រសើរសម្រាប់កុមារស្រលាញ់ និងចូលចិត្តលេងកីឡាពីកុមារភាពតទៅ ។

ព្រឹត្តិការណ៍មែនមិន ជាការប្រកួតសប្បាយៗ ប៉ុណ្ណោះទេ ប៉ន្តែជាវរទិការសំខាន់មួយ ក្នុងការជំរុញការអភិឌ្ឍវ័យ កុមារតាមរយៈការធ្វើចលនា ការលេង និងការចូលរួមក្នុងសង្គម ហើយព្រឹត្តិការណ៍នេះជាជំហានដំបូង ក៏សំខាន់ក្នុងការបង្កើតកម្មវិធី ដែលនាំមកនូវសុខភាពល្អ សម្រាប់កុមារកម្ពុជាផងដែរ៕

Most Popular

To Top