កីឡា

ក្រុមកីឡាខេត្តបាត់ដំបង ដណ្តើមបានមេដាយមាសច្រើនជាងគេ នៃការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៥

ខេត្តបាត់ដំបង៖ ក្រុមកីឡាករ-កីឡាការិនីស្ប៉េស្យាល់ខេត្តបាត់ដំបងដណ្តើមបានមេដាយមាសច្រើនជាងគេ ខណៈក្រុមកីឡាករ-កីឡាការិនីស្ប៉េស្យាល់ខេត្តពោធិ៍សាត់ដណ្តើមបានមេដាយមាស ១ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៥ ការប្រកួតនេះរៀបចំដោយគណៈកម្មាធិការ ជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាសហការជាមួយអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តបាត់ដំបង អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តបន្ទាយមានជ័យ និងអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តពោធិ៍សាត់ ។

ក្នុងឱកាសខាងលើនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សែម សុខា អនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាតំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា លោក ទីន សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារដែលជាសមាជិកប្រតិបត្តិអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តពោធិ៍សាត់ លោក សែម សុខបញ្ញា អគ្គនាយករងគោលនយោបាយសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាតំណាងសាកលវិទ្យាល័យខេត្តបាត់ដំបង ។សរុបរួមប្រតិភូកីឡា និងគណៈកម្មការបច្ចេកទេស អាណាព្យាបាលនិងសិស្សានុសិស្សចំនួន ១២៤នាក់ ស្រី២៦នាក់។

ផ្នែកកីឡាបាល់ទាត់ហូនីហ្វាយ៖ ៥ នាក់ ម្ខាង ផ្នែកបុរស៖ ចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមកីឡាករខេត្តបាត់ដំបង១ ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមកីឡាករខេត្តពោធិ៍សាត់ ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមកីឡាករខេត្តបាត់ដំបង២ និងចំណាត់ថ្នាក់លេខ ៤ បានទៅលើក្រុមកីឡាករខេត្តបន្ទាយមានជ័យ។ ផ្នែកកីឡាអត្តពលកម្ម៖ វិញ្ញា ៥០ ម៉ែត្រ បុរស ៖ចំណាត់ថ្នាក់លេខ ១ កីឡាករ សេង សុងភក្កី ខេត្តបាត់ដំបង ចំណាត់ថ្នាក់លេខ ២ កីឡាករ គុណ សុភ័គ្ក ខេត្តបាត់ដំបង និងចំណាត់ថ្នាក់លេខ ៣ កីឡាករ សុ ផានីត ខេត្តពោធិ៍សាត់
ចំណែកផ្នែកកីឡាអត្តពលកម្ម៖ វិញ្ញា ១០០ ម៉ែត្រ នារី អាយុ ៨-១២ ឆ្នាំ ៖ចំណាត់ថ្នាក់លេខ ១ កីឡាការិនី ពៀង សៀវម៉ី ខេត្តបាត់ដំបង ចំណាត់ថ្នាក់លេខ ២ កីឡាការិនី ផល ស៊ីថាន ខេត្តបាត់ដំបង និងចំណាត់ថ្នាក់លេខ ៣ កីឡាការិនី ហ៊ង ប៊ុនម៉ារ៉ាប៉ីសែល ខេត្តបាត់ដំបង។ផ្នែកកីឡាអត្តពលកម្ម៖ វិញ្ញា ១០០ ម៉ែត្រ បុរស អាយុ ១២-១៨ ឆ្នាំ៖ចំណាត់ថ្នាក់លេខ ១ កីឡាករ សុ វឌ្ឍនា ខេត្តបាត់ដំបង ចំណាត់ថ្នាក់លេខ ២ កីឡាករ នីត ខេត្តបាត់ដំបង និងចំណាត់ថ្នាក់លេខ ៣ កីឡាករ លក វីរៈ ខេត្តបាត់ដំបង ។

ដោយឡែកផ្នែកកីឡាប៊ូល៖ វិញ្ញាសាបុរស ៣នាក់ ទល់ ៣នាក់ បុរស៖ចំណាត់ថ្នាក់លេខ ១ ៖ កីឡាករ វ៉ា វ៉ាន់ឌី ចាប ជីវ័ន្ត និង និងកីឡាករ ឆយ ម៉ី ខេត្តពោធិ៍សាត់ ចំណាត់ថ្នាក់លេខ ២ កីឡាករ អ៊ូច សុខជា ឈឹម រាណ និងកីឡាករ សៅស៊ីណែត ខេត្តបាត់ដំបង។ផ្នែកកីឡាប៊ូល៖ វិញ្ញាសាបុរស ២នាក់ ទល់ ២នាក់ នារី ចំណាត់ថ្នាក់លេខ ១ បានលើកីឡាការិនី វិទូ តុលា និងកីឡាការិនី សោម សឹមទៀង ខេត្តបាត់ដំបង ចំណាត់ថ្នាក់លេខ ២ បានលើកីឡាការិនី ស៊ុន ស្រីនាង និងកីឡាការិនី ហុក រក្សា ខេត្តបាត់ដំបង និងចំណាត់ថ្នាក់លេខ ៣ បានលើកីឡាការិនី ចាប ស្រីពេជ្រ និងកីឡាការិនី សុភាព ចណ្ណា ខេត្តកំពង់បាត់ដំបង។

ផ្នែកកីឡាប៊ូល៖វិញ្ញាសារនារី ១នាក់ ទល់ ១នាក់ ចំណាត់ថ្នាក់លេខ ១ បានលើកីឡាករ ឈឹម រ៉ា ខេត្តបាត់ដំបង ចំណាត់ថ្នាក់លេខ ២ បានលើកីឡាករ រ៉ាត សំអ៊ិត ខេត្តបាត់ដំបង និងចំណាត់ថ្នាក់លេខ ៣ បានលើកីឡាករ ហៃ ស្រីរ័ត្ន ខេត្តបាត់ដំបង។អំពីសមាសភាពចូល៖អំពីប្រភេទកីឡា និងវិញ្ញាសា ៖ កីឡាអត្តពលកម្ម ៖ ៥០ បុរស និង ១០០ ម៉ែត្រ នារី អាយុ ៨-១២ ឆ្នាំ និង១០០ ម៉ែត្រ បុរស អាយុ ១២-១៨ ឆ្នាំ ។កីឡាបាល់ទាត់យូនីហ្វាយ ៖ បុរស ៥ នាក់ម្ខាង និងកីឡាប៊ូលយូនីហ្វាយ ៖ នារី១នាក់ ទល់ បុរស១នាក់, និងបុរស ២នាក់ ទល់ ២ នាក់៕

ដោយ៖លី ភីលីព

Most Popular

To Top