ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំថា អ៊ីស្រាអែល យល់ព្រមជាមួយសេតវិមាន លើផែនការបទឈប់បាញ់ ក្នុងតំបន់ហ្គាហ្សា

xinhua

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានយល់ព្រមលើផែនការចំនួន ២០ ដែលត្រូវបានស្នើឡើងដោយរដ្ឋបាល លោក ត្រាំ ក្នុងគោលបំណងបញ្ចប់ជម្លោះនៅតំបន់ ហ្គាហ្សា បន្ទាប់ពីកិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរនៅសេតវិមាន។

សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានរួមនៅឯសេតវិមានថា “ខ្ញុំក៏ចង់អរគុណនាយករដ្ឋមន្ត្រី Netanyahu សម្រាប់ការយល់ព្រមចំពោះផែនការនេះ និងសម្រាប់ការជឿទុកចិត្តថា ប្រសិនបើយើងធ្វើការរួមគ្នា យើងអាចបញ្ចប់ការស្លាប់ និងការបំផ្លិចបំផ្លាញ ដែលយើងបានឃើញអស់រយៈពេលជាច្រើនឆ្នាំ រាប់ទសវត្សរ៍ រាប់សតវត្ស ហើយចាប់ផ្តើមជំពូកថ្មីនៃសន្តិសុខ សន្តិភាព និងវិបុលភាពសម្រាប់តំបន់ទាំងមូល” ។

លោក ដូណាល់ ត្រាំ ក៏បានអំពាវនាវឱ្យក្រុមហាម៉ាស់ទទួលយកលក្ខខណ្ឌនៃសំណើសន្តិភាពផងដែរ។

សូមជម្រាបថា គិតត្រឹមគិតត្រឹមថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2025 មនុស្សជាង 68,300 នាក់ ក្នុងនោះ 66,414 នាក់ប្រជាជនប៉ាឡេស្ទីន និង 1,983 នាក់ ជាជនជាតិអ៊ីស្រាអែល ត្រូវបានរាយការណ៍ថាបានស្លាប់នៅក្នុងសង្រ្គាម Gaza នេះបើយោងតាមក្រសួងសុខាភិបាល Gaza (GHM) និងក្រសួងការបរទេសអ៊ីស្រាអែល ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top