កីឡា

Man UTD រំពឹងអាចវិលជួប Carrick វិញប្រសិនបើលោក Amorim ចុះចេញពីតំណែង

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD នឹងអាចពិចារណាការវិល ត្រឡប់របស់លោកបុរស វ័យ៤៤ឆ្នាំ Michale Carrick ករណីបើគ្រូបង្វឹក បច្ចុប្បន្នលោក Ruben Amorim នឹងលាលែងចេញពីតំណែង ។

លោក Carrick នៅតែបន្តមាន ឈ្មោះជាអទិភាព សម្រាប់តំណែង ជាគ្រូបង្វឹក បណ្តោះអាសន្ន របស់ក្លឹបដោយកន្លងមក ក៏ធ្លាប់ទទួលតំណែងនេះដែរ ដូចជាកាលពីអំឡុង ពេលបណ្តេញគ្រូបង្វឹកលោក Ole Gunnar Solskjaer កាលពីឆ្នាំ២០២១ជាដើម។

គួរឲ្យដឹងដែរថា បច្ចុប្បន្ន Carrick មិនទាន់មានការងារ ធ្វើនៅឡើយទេ ក្រោយពេលដែលទទួលបានតំណែង ជាគ្រូបង្វឹកលើកដំបូងជាមួយនឹង Middlesbrough ប៉ុន្តែក៏ទើបតែបានគេបណ្តេញ ចេញពីតំណែងកាលពី ខែមិថុនានេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top