ព័ត៌មានអន្តរជាតិ

ទូរស័ព្ទ iPhone Air របស់ក្រុមហ៊ុន Apple ឆ្លងកាត់ការធ្វើតេស្តភាព ធន់ដោយតារា YouTuber លោក JerryRigEverything

អាមេរិក ៖ យោងតាមការ ចេញ ផ្សាយពីគេហទំព័រ Indian Express បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple បានបញ្ចេញនូវ ស្មាតហ្វូនស៊េរី iPhone 17 រួមជាមួយ iPhone Air ជាទូរស័ព្ទស្ដើងបំផុតមិនធ្លាប់មាន របស់ក្រុមហ៊ុន ដែលធ្វើឲ្យអតិថិជននៅលើពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះទូរស័ព្ទស្ដើងមួយនេះ។

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍សម្ពោធនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលមានមូលដ្ឋាននៅទីក្រុង Cupertino ក៏បានអះអាងថា ទូរស័ព្ទស្ដើង iPhone Air គឺជាស្មាតហ្វូនប្រើប្រាស់បានយូរបំផុត របស់ខ្លួនរហូតមកដល់បច្ចុប្បន្ន។

ចាប់តាំងពីពេលនោះមក អ្នកប្រើប្រាស់ iPhone និងអ្នកចូលចិត្តស្មាតហ្វូន ជាច្រើនបានរង់ចាំការធ្វើតេស្តដៃរបស់ YouTuber JerryRigEverything ដើម្បីមើលថា តើវានៅរស់រានមានជីវិត ពីការធ្វើតេស្តពត់ឬអត់? ដើម្បីផ្តល់ឲ្យអ្នកនូវការ សង្ខេបខ្លីៗ iPhone Air មានស្តើងត្រឹមតែ ៥.៦មម និងមានអេក្រង់ OLED ៦.៥ អ៊ីង ការពារដោយ Corning’s Ceramic Shield 2 មានធន់នឹងការឆ្កូត ៣ ដងជាងម៉ូដែលមុនរបស់វា ។

ត្រឡប់មកការធ្វើតេស្តភាពធន់វិញ YouTuber ដ៏ពេញនិយមបានដាក់ពន្លឺស្រាល ទៅនឹងអេក្រង់របស់ iPhone Air ២ឬ៣ វិនាទី ហើយវាគួរឲ្យភ្ញាក់ផ្អើល មិនធ្វើឲ្យខូចអេក្រង់នោះទេ ហើយលោកបន្តទៅកោសប៊ូតុង តំបន់កាមេរ៉ា កាមេរ៉ាខាងមុខ។
JerryRigEverything ក៏ព្យាយាម ពត់ iPhone Air ហើយមើលថា តើវាងាយនឹងពត់កោង ដែលសំដៅទៅលើរឿង អាស្រូវក្នុងឆ្នាំ ២០១៤ ដែល iPhone 6 និង iPhone 6 Plus ត្រូវបាន គេរាយការណ៍ថា បត់ ឬរហែកនៅក្រោមការ ប្រើប្រាស់ ធម្មតានៅពេលរក្សាទុកក្នុងហោប៉ៅ៕

Most Popular

To Top