ភ្នំពេញ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥៖ បណ្ដា ម្ចាស់អាជីវកម្មខ្នាតតូចនៅកម្ពុជាជាច្រើនរូប ទទួលបានភាពជោគជ័យក្នុងការលក់ដូរ នៅរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដោយលើកឡើងថា TikTok បានជួយពួកគាត់ក្នុងការផ្សព្វផ្សាយផលិតផលដល់អតិថិជនថ្មី និងចាស់ ក៏ដូចជាជួយបង្កើនប្រាក់ចំណូលក្នុងអំឡុងពេលពិធីបុណ្យធំ ប្រពៃណីជាតិខ្មែរនេះ។

សម្រាប់សហគ្រិនខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ មិនមែនត្រឹមតែជាពេលវេលានៃការជួបជុំគ្រួសារ និងធ្វើបុណ្យ ឧទ្ទិសកុសលជូនដូនតានោះទេ តែក៏ជាពេលវេលាដ៏សំខាន់សម្រាប់ការលក់ដូរ ដូចជា ម្ហូប អាហារ សម្លៀកបំពាក់ ផ្កា និងដង្វាយនានាផងដែរ។ នៅឆ្នាំនេះ TikTok បានដើរតួនាទីជាតួអង្គ សំខាន់ ក្នុងការជំរុញការលក់ និងបានជួយ ឱ្យសហគ្រិន ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនបានកាន់តែច្រើនតាមរយៈ វីដេអូខ្លីៗ ការផ្សាយផ្ទាល់ (livestream) និងមុខងារផ្សេងៗទៀត។
ម្ចាស់អាជីវកម្មខ្មែរជាច្រើនរូបបានកត់សម្គាល់ថា TikTok ផ្ដល់លទ្ធភាពឱ្យពួកគាត់ភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយអតិថិជន និងបានជួយប្រែក្លាយការចូលមើលទៅជាការទិញអីវ៉ាន់របស់ពួកគាត់ ។
Je Khi (@uthsophatpanha8) អ្នកលក់នៅលើបណ្តាញសង្គម TikTok (សាដក និងគ្រឿងទេស) បាននិយាយថា៖ “ការលក់របស់នាងខ្ញុំមានការកើនឡើង។ ការលក់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ បានកើនឡើងរហូតដល់ជិត៧០ ភាគរយបើធៀបនឹងពេលធម្មតា។ TikTok ជួយអាជីវកម្មរបស់នាងខ្ញុំបានច្រើន។ ពេលខ្ញុំ post ផលិតផលនៅលើ TikTok មានគេមើលច្រើន និងទទួលបានការទិញច្រើន។ ប្រសិនបើគ្មាន TikTok នោះទេ អាជីវកម្មរបស់នាងខ្ញុំមិនអាចលក់ដាច់ខ្លាំងក្លានោះទេ អាចលក់បានត្រឹមតែអ្នកស្គាល់គ្នាតែប៉ុណ្ណោះ។”
Heng Davy Worship Shop (@hengdavy_worshipshop) អ្នកលក់សម្ភារៈបុណ្យនៅលើបណ្តាញសង្គមTikTok ក៏ទទួលបានភាពជោគជ័យក្នុងការលក់ដូចគ្នា និងបានមានចំណាប់អារម្មណ៍ថា៖ “TikTok បានធ្វើឱ្យអាជីវកម្មរបស់នាងខ្ញុំកាន់តែប្រសើរឡើង។ នាងខ្ញុំ ចង់ ពង្រីក អាជីវកម្ម ឱ្យកាន់តែទូលំទូលាយ លើសពីហាង នៅ ផ្ទះ ដែលមានស្រាប់។ ដូច្នេះហើយ កាល ពី ជាង មួយ ឆ្នាំ មុន ខ្ញុំ បាន ចាប់ ផ្ដើមលក់ផលិតផលនៅលើ TikTok និង ក្រោយមកក៏ទទួល បានភាព ជោគជ័យ។ មានអតិថិជនកាន់តែច្រើន ស្គាល់ផលិតផលរបស់នាងខ្ញុំតាមរយៈ TikTok ។ ការលក់របស់នាងខ្ញុំក្នុងរដូវបុណ្យភ្ជុំបិណ្ឌ មានការកើនឡើងយ៉ាងល្អរហូតដល់ ៧០ ភាគរយ។ ”
ឡេង ប៉លីន (@porlin_leng) អ្នកលក់សម្ភារៈបុណ្យនៅលើបណ្តាញសង្គមTikTok មួយរូបទៀតក៏ទទួលបានកំណើននៃការលក់ដូចគ្នា។ លោក បាននិយាយថា៖ “តាំងពីមាន TikTok មក អាជីវកម្មរបស់ខ្ញុំមានការរីកចម្រើនច្រើន។ កាលពីពេលមុនដែលខ្ញុំមិនទាន់មាន TikTok គឺខ្ញុំលក់បានតែនៅផ្ទះដែលនៅខេត្ដកំពង់ចាម។ តែពេលនេះ ខ្ញុំអាចលក់ជូនអតិថិជនទូទាំងប្រទេស ទាំងនៅខេត្ដផ្សេងៗទៀត និងនៅរាជធានី ភ្នំពេញតាមរយៈ TikTok។ ពេលខ្ញុំ post ផលិតផលថ្មីៗ នៅលើ TikTok ក៏មានអ្នកចូលមើល និងធ្វើការបញ្ជាទិញច្រើន។ មុខរបររបស់ខ្ញុំក៏មានការរីកចម្រើនទៅតាមនោះដែរ។”
TikTok បានក្លាយជាថ្នាលដ៏មានតម្លៃសម្រាប់ម្ចាស់អាជីវកម្មខ្មែរក្នុងការ ជំរុញអាជីវកម្មរបស់ខ្លួននៅក្នុងសហគមន៍ ជាពិសេសក្នុងរដូវបុណ្យទាន។ មុខងារប្រកបដោយភាពច្នៃប្រឌិត និងមុខងារពិសេសៗជាច្រើនទៀតរបស់ TikTokអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដូចជាម្ចាស់អាជីវកម្មខ្នាតតូច ចែករំលែករឿងរ៉ាវរបស់ពួកគាត់ បង្ហាញផលិតផលថ្មីៗ និងទទួលភាពជោគជ័យ លើទីផ្សារឌីជីថល។
ខណៈដែលថ្នាលឌីជីថលបន្តរីកចម្រើននៅកម្ពុជា TikTok នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រសហគមន៍ក្នុងស្រុក តាមរយៈការជួយអាជីវកម្មគ្រប់ទំហំឱ្យរីកចម្រើនទាំងក្នុងអំឡុងពេលរដូវបុណ្យទាន និងពេលធម្មតា។
បន្ថែមពីលើការជំរុញការលក់ TikTok កំពុងជួយអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាផងដែរ។ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ អ្នកបង្កើតមាតិកាចែករំលែកវីដេអូនៃការថ្វាយដង្វាយការឧទ្ទិសកុសលជូនដូនតា ការស្លៀកសម្លៀកបំពាក់ប្រពៃណីជាគ្រួសារ ដែលការធ្វើបែបនេះបានជួយផ្សព្វផ្សាយទំនៀមទម្លាប់ដ៏ល្អផូរផង់ទៅដល់ក្មេងជំនាន់ក្រោយ និងទស្សនិកជនផ្សេងៗទៀតនៅជុំវិញពិភពលោក។
