កីឡា

Werner អាចនឹងវិលត្រឡប់លីគកំពូលអង់គ្លេសវិញ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Timo Werner ជាមួយនឹងក្លឹប RB Leipzig ប្រហែលជានឹងឈានទៅដល់ទីបញ្ចប់ហើយនៃកុងត្រាធ្វើការជាមួយគ្នា។

កីឡាកររូពនេះមិនបានបង្ហាញខ្លួនអស់រយៈពេលជិត២ឆ្នាំទាំងដែលនៅសល់កុងត្រាជាមួយនឹងក្លឹបរហូតដល់ឆ្នាំ២០២៦ហើយបញ្ហាប្រាក់កម្រៃនិងទំរង់លេងរបស់កីឡាករប្រហែលជាកត្តាជម្រុញឲ្យមានការលក់ដូរកីឡាករចេញជាមិនខាន។

គេជឿជាក់ថាកីឡាករដែលទទួលបានកម្រៃដល់ទៅ១០លានផោនក្នុងមួយឆ្នាំរូបនេះពីក្លឹប Leipzig នឹងអាចសម្រេចចិត្តឬជ្រើសយកក្លឹបនៅអង់គ្លេសដើម្បីជាគោលដៅបន្ទាប់របស់ខ្លួនខណៈដែលបច្ចប្បន្នមានវ័យ២៩ឆ្នាំទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top