The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី AC Milan បានបង្ហាញចំណាប់ អារម្មណ៍ខ្ពស់ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធម្នាក់ ដែលកំពុងលេងឲ្យ Barcelona។
កីឡាករខ្សែប្រយុទ្ធប៉ូឡូញវ័យ ចំណាស់ Robert Lewandowski ត្រូវបានគេដឹងថា បានឈានមក ដល់ពេលវេលាចុង ក្រោយ នៅអេស្បាញហើយខណៈដែលកុងត្រា របស់គាត់នឹងអស់សុពលភាព នៅត្រឹមឆ្នាំ២០២៦ខាងមុខ។
នៅខែមករាខាងមុខនេះ កីឡាករមានសិទ្ធចាប់ផ្តើមធ្វើការចរចាថ្មី ទាំងជាមួយនឹងក្លឹបផ្ទាល់ និងក្លឹបដែលចាប់អារម្មណ៍។
ដូច្នេះ AC Milan បានរំពឹងទុកថា នឹងមានការសម្រេច ចិត្តណាមួយ ពីសំណាក់កីឡាករ ចំពោះផែនការផ្ទេរលើកនេះ ពីព្រោះថាឳកាសនៅ Barcelona បន្តទៀតហាក់ដូចជាមិនមានច្រើនឡើយ ដោយកីឡាករខ្សែប្រយុទ្ធវ័យក្មេងៗ ជាច្រើនកំពុងទទួលបានភាពទាក់ទាញ កាន់តែខ្លាំងឡើងនៅទីនោះ៕
ប្រែសម្រួល៖ស៊ុនលី
