កីឡា

Raphael Guerreiro នឹងចាកចេញពី Bayern Munich នៅរដូវក្តៅក្រោយ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Bayern Munich នឹងអាចបែកចែកផ្លូវជាមួយនឹងខ្សែការពារកណ្តាល Raphael Guerreiro ហើយបន្ទាប់ពីកីឡាកររូបនេះបានបង្ហាញខ្លួនចំនួន៧២ដងឲ្យក្លឹប។

កីឡាករខ្សែការពារប៉ទុយហ្គាល់រូបនេះហាក់ដូចជាមិនសូវទទួលបានការចាប់អារម្មណ៍ទៀតឡើយពីសំណាក់គ្រូបង្វឹកលោក Vincent Kompany ដោយសារតែរបួសផងមិនសូវបានបង្ហាញខ្លួនលេងផងក្នុងរយៈពេលដឹកនាំរបស់គ្រូបង្វឹករូបនេះ។

តាមផែនការបើមិនមានអ្វីប្រែប្រួលអំពីការចរចាទេនោះកីឡាកររូបនេះនឹងអាចចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខក្នុងនាមជាកីឡាករមិនមានតម្លៃខ្លួនឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top