ព្រឹត្តិការណ៍

អាមេរិក ហោះហើរយន្ដហោះស៊េរីបការណ៍ ២គ្រឿង ទំនងជាក្នុងបេសកកម្ម ដើម្បីតាមដានសកម្មភាពកូរ៉េខាងជើង

សេអ៊ូល៖ ក្រុមអ្នកតាមដានអាកាសចរណ៍ បានឲ្យដឹងដោយជំរុញឱ្យមានការសន្និដ្ឋានថា សហរដ្ឋអាមេរិកប្រហែលជាកំពុងពង្រឹងការឃ្លាំមើលរបស់ខ្លួន លើប្រទេសកូរ៉េខាងជើង បន្ទាប់ពីបានរកឃើញសកម្មភាព មិនធម្មតាមួយចំនួនកន្លងមក ។

យន្ដហោះ EP-3E របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញនៅលើដែនអាកាសរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈកម្ពស់ ២៥.០០០ ហ្វីត។

ប្រភពដដែលបានបន្ថែមទៀតថា យន្តហោះប្រភេទ E-8C ឬ JSTARS នៃកងទ័ពអាកាសសហរដ្ឋអាមេរិក ក៏បានហោះហើរនៅលើឧបទ្វីបកូរ៉េក្នុងកម្ពស់ ៣១.០០០ ហ្វីតដែរ។ យន្តហោះស៊ើបការណ៍អាមេរិកជារឿយៗ ត្រូវបានគេរកឃើញនៅទីនេះ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដើម្បីពង្រឹងការឃ្លាំមើលរបបនេះ ។

ចំពេលកិច្ចចរចាអំពីការរំសាយអាវុធនុយក្លេអ៊ែរ បានជាប់គាំងជាមួយសហរដ្ឋអាមេរិក ទីក្រុងព្យុងយ៉ាង កាលពីដើមឆ្នាំនេះបានព្រមានអំពី“ អាវុធយុទ្ធសាស្ត្រថ្មី” នាពេលអនាគតដ៏ខ្លីខាងមុខ និងជា“ សកម្មភាពជាក់ស្តែងគួរឱ្យភ្ញាក់ផ្អើល” ៕ដោយ ឈូក បូរ៉ា

Most Popular

To Top